Connect with us

បាល់ទាត់អន្តរជាតិ

Xavi បញ្ជាក់​ថា Barcelona មិន​អាច​មាន​សមត្ថភាព​រក​បាន​ប្រាក់​ទិញ​កីឡាករ​កំពូលៗ​ដូច Haaland រឺ Mbappe បាន​ឡើយ

Published

on

កាល​ពី​ពេល​ថ្មីៗ​នេះ គ្រូបង្វឹក​លោក Xavi Hernandez បាន​និយាយ​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona របស់​គាត់ មិនអាច​មាន​លទ្ធភាព​ក្នុង​ការ​ប្រមូល​ប្រាក់​យ៉ាង​ច្រើន សម្រាប់​ការ​ចំណាយ​លើ​តម្លៃ​ផ្ទេរ​កីឡាករ​កំពូលៗ​ដូចជា Erling Haaland និង Kylian Mbappe បាន​នោះ​ឡើយ។

យ៉ាង​ណា​មិញ​កន្លង​មក Barcelona ធ្លាប់​បាន​ចំណាយ​ប្រាក់​លើស​ពី 100 លានអឺរ៉ូ (109.24 លានដុល្លារ) ដើម្បី​ទិញ​យក​កីឡាករ​មួយ​ចំនួន​ដូច​ជា Philippe Coutinho, Antoine Griezmann និង Ousmane Dembele ជា​ដើម នៅ​ចន្លោះ​ឆ្នាំ 2017-2019 ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក​បញ្ហា​ហិរញ្ញវត្ថុ​របស់​ក្លឹប​ចាប់​ផ្ដើម​កើត​ឡើង និង​អូស​បន្លាយ​រហូត​ដល់​បច្ចុប្បន្ន។

ផ្អែក​តាម​សម្ដី​របស់​លោក Xavi Hernandez ដែល​ជា​អ្នក​ដឹង​ច្បាស់​ពីស្ថានភាព​របស់​ក្លឹប បាន​លើក​ឡើង​ថា ពួក​គេ​សង្ឃឹម​ថា​នឹង​ចុះ​ហត្ថលេខា​លើ​កីឡាករ​ថ្មី នៅ​ក្នុង​ទីផ្សារដោះដូរ​កីឡាករ​នា​ខែ​មករា​នេះ តែ​មិន​មែន​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃៗ​ដូច​ទៅ​នឹង Erling Haaland រឺ Kylian Mbappe ឡើយ។

ជា​ការ​ពិត​ណាស់​ក្នុង​ស្ថានភាព​បែប​នេះ Barcelona ទំនង​ជា​មិន​ចុះ​ហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​កំពុង​ឡើង​ជើង​បន្ថែម​ទៀត​នោះ​ទេ ហើយ​ប្រសិន​បើ​ពួក​គេ​បន្ថែម​កីឡាករ​ថ្មី ក៏​កីឡាករ​នោះ​មាន​តម្លៃ​ខ្លួន​ទាប រឺ​ជា​កីឡាករ​ដែល​ផុត​កុងត្រា​ជាមួយ​ក្លឹប​ចាស់​ប៉ុណ្ណោះ។

ប្រភព: Freemalaysiatoday

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២