បាល់ទាត់អន្តរជាតិ
Wolverhampton បដិសេធមិនលក់ Pedro Neto ទៅឲ្យ Arsenal
![](https://x-sportkh.com/wp-content/uploads/2024/01/article-003010-1.jpg)
ក្លឹប Wolverhampton Wanderers ត្រូវបានគេរាយការណ៍ថា មិនមានចេតនាក្នុងការលក់ខ្សែប្រយុទ្ធស្លាប Pedro Neto នៅក្នុងខែមករានេះឡើយ ជាពិសេសគឺពួកគេមិនលក់គេទៅឲ្យ Arsenal ដែលកំពុងចាប់អារម្មណ៍ខ្លាំងលើកីឡាករឆ្នើមរូបនេះឡើយ។
កីឡាករវ័យ 23 ឆ្នាំរូបនេះបានផ្លាស់ទៅ Molineux ដោយផ្ទេរពីក្លឹប Braga នៅរដូវក្តៅឆ្នាំ 2019 ហើយគិតចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួន 122 ប្រកួតសម្រាប់ក្លឹបបច្ចុប្បន្នរបស់ខ្លួននៅគ្រប់ព្រឹត្តិការណ៍នៃការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 22 ដង។
អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ Neto បានបង្ហាញភាពលេចធ្លោរកាន់តែខ្លាំងនារដូវកាល 2023-2024 នេះ ដោយបានក្លាយជាតួអង្គដ៏សំខាន់ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Gary O’Neil។ ទម្រង់លេងនៅដើមរដូវកាលរបស់ Neto ត្រូវបានគេមើលឃើញថា មានការចាប់អារម្មណ៍ខ្លាំងពី Arsenal ដែលពួកគេបានបន្តការតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាករឆ្នើមរូបនេះ និងសង្ឃឹមថា អាចនាំយកគេទៅទឹកដី Emirates នាពេលឆាប់ៗខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ បើយោងតាមសារព័ត៌មាន Daily Mirror បានឲ្យដឹងថា Wolves មិនមានបំណងចែកផ្លូវគ្នាជាមួយ Neto ក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនាខែមករានេះទេ ខណៈដែល Manchester United ក៏ចាប់អារម្មណ៍ចង់បានគេដូចគ្នា។ Neto នៅមានកុងត្រាជាមួយ Wolves រហូតដល់រដូវក្តៅឆ្នាំ 2027 ហើយគាត់ត្រូវបានគេជឿថា នឹងសម្រេចចិត្តដើរតាមអ្វីដែលជាគោលគំនិតនៃក្លឹបបច្ចុប្បន្នរបស់ខ្លួន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como