Connect with us

បាល់ទាត់អន្តរជាតិ

Man United បញ្ជាក់​ពី​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​កីឡាករ 3 រូប

Published

on

ក្លឹប​បិសាចក្រហម Manchester United បាន​បញ្ជាក់​ពី​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់ Hannibal Mejbri, Aaron Wan-Bissaka និង Victor Lindelof។ យ៉ាង​ណា​មិញ អ្នក​ទាំង 3 នឹង​ត្រូវ​ផុត​កុងត្រា​បច្ចុប្បន្ន​របស់​ខ្លួន នៅ​ចុង​បញ្ចប់​នៃ​រដូវកាលនេះ តែ​ឥឡូវ​គាត់​នឹង​បន្ត​ស្នាក់​នៅ​ក្លឹប​បច្ចុប្បន្ន​លើស​ពី​រដូវកាល​នេះ​ទៀត។

គ្រូ​បង្វឹក​របស់​បិសាចក្រហម​លោក Erik ten Hag ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​ចរចា​កុងត្រា​ថ្មី​ជាមួយ​កីឡាករ 2 រូប​ផ្សេង​ទៀត កំពុង​បន្ត​គឺ Raphael Varane និង Anthony Martial។ សម្រាប់​កីឡាករ​សញ្ជាតិ​បារាំង​ទាំង 2 រូប​នេះ គឺ​ជា​​ការ​ពិភាក្សា​ផ្ទៃក្នុង​រវាង​ក្លឹប និង​កីឡាករ។​

Erik ten Hag បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពីម្សិលមិញ​នេះ​ថា៖ “យើង​កំពុង​និយាយ​ជាមួយ Rapha Varane និង Anthony Martial។ យើង​បាន​បន្តកុងត្រា​បន្ថែម​សម្រាប់ Aaron Wan-Bissaka, Victor Lindelof និង Hannibal”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២