Connect with us

បាល់ទាត់អន្តរជាតិ

Marseille ត្រៀម​ប្រកាស​បេក្ខភាព​ខ្សែបម្រើ​ចំណូល​ថ្មី Onana Jr

Published

on

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ដោយ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ Jean Onana រឺ Onana Jr របស់​ក្លឹប Besiktas កំពុង​ត្រៀម​ផ្ទេរ​ទៅ​កាន់​ទឹកដី​បារាំង​ដោយ​ចូលរួម​ជាមួយ Olympique Marseille ដោយ​កិច្ច​ព្រមព្រៀង​រវាង​ក្លឹប​ទាំង 2 បាន​រៀបចំ​រួចរាល់​ហើយ​ផង​ដែរ។

យ៉ាង​ណា​មិញ ខ្សែ​បម្រើ​កណ្តាល​វ័យ 23 ឆ្នាំ Jean Onana កំពុង​​ធ្វើ​តេស្ត​វេជ្ជសាស្រ្ត​នៅ​ថ្ងៃច័ន្ទ​នេះ។ ក្លឹប Besiktas និង Marseille បាន​យល់​ព្រម​គ្នា​លើ​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​ខ្សែបម្រើ​រូប​នេះ ដោយ​មាន​បូក​នឹង​ជម្រើស​ទិញ​ផ្ដាច់​កុងត្រា​នៅ​រដូវកាល​បន្ទាប់ តែ​វា​ជា​ការ​សម្រេច​ចិត្ត​ដោយ​អា​ស្រ័យ​លើ​ក្លឹប Marseille ប៉ុណ្ណោះ​មិន​មែន​ដាច់​ខាត​ត្រូវ​តែ​ទិញ​ផ្ដាច់​កុងត្រា​ឡើយ។

សម្រាប់ Jean Onana គឺ​ជា​អតីត​កីឡាករ​ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​ក្នុង​ប្រទេស​បារាំង​ផង​ដែរ ដោយ​គាត់​បាន​លេង​ឲ្យ​ក្លឹប Lens មុន​ពេល​ចាកចេញ​ទៅ​ Besiktas កាល​ពី​ដើម​រដូវកាល​នេះ ជាមួយ​នឹង​តម្លៃ​ខ្លួន​ប្រហែល 4 លាន​អឺរ៉ូ។

ប្រភព: Fabrizio Romano

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២