បាល់ទាត់អន្តរជាតិ
PSG រងការចោទប្រកាន់ថា បានជួយជ្រោមជ្រែងដល់ការឈ្នះ Ballon D’Or ឆ្នាំ 2021 របស់ Lionel Messi
ក្លឹបយក្សបារាំង Paris Saint-Germain ត្រូវបានគេចោទប្រកាន់ពីបទព្យាយាមជួយជ្រោមជ្រែង នៅពីក្រោយលទ្ធផលនៃការឈ្នះពាន Ballon d’Or ឆ្នាំ 2021 ដល់តារាឆ្នើម Lionel Messi។ យ៉ាងណាមិញ ឆ្នាំនោះគឺជាឆ្នាំដែល Messi បានចូលរួមជាមួយ PSG ដោយផ្ទេរពី Barcelona ហើយកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានស្រក់ទឹកភ្នែកពេលចាកចេញពីទឹកដីអេស្ប៉ាញផងដែរ។
យោងតាមសារព័ត៌មាន Le Monde បានឲ្យដឹងថា មូលហេតុនៃការចោទប្រកាន់ទៅលើក្លឹប PSG ថា បានជួយដល់ Lionel Messi នោះគឺដោយសារក្លឹប PSG បានជួបជាមួយប្រធានទស្សនាវដ្តីបាល់ទាត់បារាំងនាពេលនោះគឺលោក Pascal Ferre ដោយចេតនាប្រាប់ឲ្យលោកជួយធ្វើឲ្យ Ballon d’Or ក្លាយជាទីពេញចិត្តរបស់ខ្លួន។
ទោះជាយ៉ាងណាលោក Pascal Ferre បានបដិសេធចំពោះការលើកឡើងបែបនេះ និងបានអះអាងបន្ថែមថា ពេលនោះគាត់ក៏បានបោះឆ្នោតឲ្យ Lewandowski ដែរ មិនមែនបោះឆ្នោតឲ្យ Messi ឡើយ។ សូមរំលឹកផងដែរថា នៅឆ្នាំ 2021 ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី 7 របស់គាត់ ដោយយកឈ្នះសម្លេងឆ្នោតរបស់ Robert Lewandowski និង Jorginho។
ប្រភព: Telecomasia