Connect with us

បាល់ទាត់អន្តរជាតិ

Chelsea រៀប​គម្រោង​ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​ចុះ​ហត្ថលេខា​លើ Paulo Dybala

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចាប់​​អារម្មណ៍​ជា​ថ្មី​ម្ដង​ទៀតទៅ​លើ​ខ្សែ​ប្រយុទ្ធ Paulo Dybala របស់​ក្លឹប AS Roma។ យ៉ាង​ណា​មិញ Chelsea បាន​ចំណាយ​ប្រាក់​រហូត​ដល់ 1 ពាន់លានអឺរ៉ូ​ទៅ​ហើយ នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ទាំង 3 លើក​ចុង​ក្រោយ។

ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់​លេង​របស់​តោខៀវ​ហាក់​មិន​មាន​ភាព​ល្អ​ប្រសើរ រឺ​លេច​ធ្លោរ​ខ្លាំង​ជាង​កាល​ពី​រដូវកាល​មុន​ប៉ុន្មាន​ឡើយ ហើយ​ពួក​គេ​នៅ​តែ​ត្រូវ​ការ​កីឡាករ​ចំណូល​ថ្មី​បន្ថែម​ទៀត​នៅ​ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​នេះ។ មាន​ខ្សែប្រយុទ្ធ​ជា​ច្រើន​ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ Stamford Bridge ដែល​កីឡាករ​ចុងក្រោយ​គេ​គឺ Paulo Dybala។

យោងតាម​របាយការណ៍​ចុង​ក្រោយ​មួយ​ពី Fichajes បាន​អះអាង​ថា ​ក្លឹប​តោខៀវ Chelsea កំពុង​ក្លាយ​ជា​បេក្ខភាព​ដែលមាន​ភាគរយ​ខ្ពស់​ជាង​គេ សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ Dybala នៅដើម​ឆ្នាំ​នេះ។ គេ​បាន​ដឹង​ថា លក្ខខណ្ឌ​នៃ​តម្លៃ​ខ្លួន​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​មាន​ប្រមាណ​ជា 12 លានអឺរ៉ូ​តែ​ប៉ុណ្ណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២