បាល់ទាត់អន្តរជាតិ
អតីតនាយកផ្នែកកីឡារបស់ក្លឹប Ajax ត្រូវបាន FIFA ពិន័យ 2 ឆ្នាំ ពាក់ព័ន្ធនឹងករណីផ្ញើរូបអាសអាភាសទៅឲ្យបុគ្គលិកស្រីរបស់ក្លឹប
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានសម្រេចព្យួរអតីតនាយកផ្នែកកីឡារបស់ក្លឹប Ajax គឺលោក Marc Overmars ពីបទផ្ញើរូបថតអាសអាភាសទៅកាន់បុគ្គលិកស្រីរបស់ក្លឹប។ FIFA បានសម្រេចជាផ្លូវការណ៍លើការដាក់ទណ្ឌកម្មបុរសវ័យ 50 ឆ្នាំរូបនេះ ដោយមិនឲ្យមានសកម្មភាពអ្វីដែលទាក់ទងនឹងបាល់ទាត់រយៈពេល 2 ឆ្នាំ។
យ៉ាងណាមិញ ការដាក់ពិន័យនេះដែរបានធ្វើឡើង បន្ទាប់ពីការស្នើសុំរបស់សមាគមន៍បាល់ទាត់ប្រទេសហូឡង់ (KNVB) ក្នុងករណីរបស់លោក Marc Overmars ដើម្បីរកយុត្តិធម៌ និងជាការបង្ហាញដល់មនុស្សនៅទូទាំងពិភពលោក មិនឲ្យធ្វើអំពើខុសឆ្គងបែបនេះលើមនុស្សស្រី។
សូមរំលឹកផងដែរថា Ajax បានបណ្តេញលោក Marc Overmars ចេញពីតំណែងជានាយកកីឡាតាំងពីខែកុម្ភៈ ឆ្នាំ 2022 ដោយសារតែគាត់បានផ្ញើរូបភាពអាសអាភាសទៅបុគ្គលិកស្រីរបស់ក្លឹប។ ក្រោយមកទៀត Marc Overmars បានក្លាយជានាយកកីឡានៅក្លឹប Antwerp របស់ប្រទេសបែលហ្ស៊ិក មុនពេលរងការពិន័យរបស់ FIFA នៅពេលនេះ។
ប្រភព: Eelecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como