Connect with us

បាល់ទាត់អន្តរជាតិ

Timo Werner ប្រាប់​ឈ្មោះ​មនុស្ស​ម្នាក់​ដ៏​សំខាន់ ដែល​ធ្វើ​ឲ្យ​គាត់​សម្រេច​ចិត្ត​មក​ចូលរួម​ជាមួយ Tottenham Hotspur

Published

on

កីឡាករ​ចំណូល​ថ្មី​ដំបូង​នៅ​ដើម​ឆ្នាំ 2024 របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur គឺ​ខ្សែប្រយុទ្ធ Timo Werner បាន​លើក​ឡើង​ថា គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ក្លឹប ​លោក Ange Postecoglou ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់ ដែល​បាន​បញ្ចុះបញ្ចូល​គាត់​ឲ្យ​ផ្ទេរ​មក​ទឹកដី Premier League ជា​ថ្មី​ម្ដង​ទៀត។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ បាន​ចូលរួម​ជាមួយ Tottenham Hotspur ជា​ផ្លូវការណ៍​កាល​ពី​ម្សិលមិញ ដោយ​ផ្ទេរ​ពី​ក្លឹប RB Leipzig ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល 6 ខែ (ពាក់​កណ្ដាល​រដូវកាល) ដែល​មាន​សុពលភាព​រហូត​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជា​លើក​ដំបូង ជាមួយ​គេហទំព័រ​ផ្លូវ​ការណ៍​របស់​ក្លឹប Timo Werner បាន​និយាយ​ថា៖ “គ្រូ​បង្វឹក​របស់​ក្លឹប (Ange Postecoglou) បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​អារម្មណ៍​ថា ខ្ញុំ​ត្រូវការ​ចូលរួម​ជាមួយ​គាត់ ហើយ​របៀប​ដែល​ក្រុម​លេង គឺ​សម​ឥតខ្ចោះ​សម្រាប់​ខ្ញុំ។ ខ្ញុំ​មក​ទី​នេះ ដើម្បី​ឈ្នះ​ពាន និង​ដើម្បី​ឈ្នះ​អ្វី​មួយ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២