Connect with us

បាល់ទាត់អន្តរជាតិ

លេច​លឺ​ដំណឹង​ថា Haaland នឹង​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Barcelona

Published

on

ខ្សែប្រយុទ្ធ​​ឆ្នើម​របស់​ក្លឹប​មេឃខៀវ Manchester City គឺ​កីឡាករ Erling Haaland អាច​នឹង​ចាកចេញ​ពី​ទឹកដី​អង់គ្លេស​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ហើយ​ផ្លាស់​ទៅ​កាន់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona របស់​អេស្ប៉ាញ (នេះ​បើ​យោងតាម​អ្នក​កាសែត Francois Gallardo បាន​អះអាង)។

យោងតាម​ប្រភព​ដដែល​នេះ​ដែរ បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​ន័រវេស​រូប​នេះ យល់ព្រម​​ផ្ទេរ​ទៅ​ក្លឹបអេស្ប៉ាញ​ជាយូរ​មក​ហើយ ដោយ Barcelona អាច​នឹង​ចំណាយ 100 លានអឺរ៉ូ សម្រាប់​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​កណ្ដាល​រូប​នេះ។

ក្នុង​រដូវកាល​នេះ Haaland នៅ​តែ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្រុម ដោយ​លេង​បាន 22 ប្រកួត​ឲ្យ Man City និង​ស៊ុត​បញ្ចូលទី​បាន 19 គ្រាប់ ក៏​ដូច​ជា​បញ្ជូនបាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 5 ដង។ កុងត្រា​របស់​គាត់​ជា​មួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន មាន​សុពលភាព​រហូត​ដល់​ពាក់​កណ្តាល​ឆ្នាំ 2027។

ប្រភព: Eelecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២