បាល់ទាត់អន្តរជាតិ
Real Madrid បើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវ Real Sociedad នៅម៉ោង 2 រំលងអាធ្រាតនេះ ដែលជាការប្រកួតដ៏តានតឹងមួយ

នៅម៉ោង 2 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា) ក្រុមរបស់លោក Carlo Ancelotti នឹងធ្វើការបើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវ Real Sociedad ដែលជាការប្រកួតក្របខណ្ឌលីគ La Liga។ ក្លឹបអធិរាជស Real Madrid នឹងសម្លឹងមើលការស្វែងរកជ័យជម្នះជាលើកទី 5 របស់ខ្លួន ដើម្បីឈរក្នុងតំណែងកំពូលតារាងបន្តទៀត។
ទោះជាយ៉ាងណាក៏ដោយ ជ័យជម្នះពី Real Sociedad មិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ។ ថ្វីត្បិតតែ Real Sociedad ពេលនេះកំពុងឈរក្នុងចំណាត់ថ្នាក់លេខ 10 នៅក្នុងតារាង La Liga ពិតមែន ប៉ុន្តែពួកគេមិនទាន់បានចាញ់ការប្រកួតណាមួយនៅឡើយទេ ខណៈដែល 4 ប្រកួតកន្លងមកទទួលបានលទ្ធផល ឈ្នះ 1 ស្មើ 3។
ចំពោះបេក្ខភាពកីឡាកររបស់ Real Madrid ដែលនឹងបង្ហាញខ្លួនក្នុងការប្រកួតនេះ ទាំង Modric និង Toni Kroos ប្រហែលជាមិនត្រូវបានប្រើប្រាស់ក្នុងការចាប់ផ្ដើមជាជម្រើស 11 នាក់ដំបូងឡើយ ដោយកីឡាករដែលចាប់ផ្ដើមមាន Valverde, Aurelien Tchouameni និង Eduardo Camavinga រួមទាំង Jude Bellingham ជាកីឡាករដែលលោក Carlo Ancelotti ប្រើប្រាស់នៅតំបន់បម្រើ និងបម្រើប្រយុទ្ធ។ ទន្ទឹមនឹងនេះដែរ កីឡាករដែលទើបនឹងរងរបួសថ្មីៗដូចជា Eder Militao, Thibaut Courtois, Arda Guler និង Vinicius Junior នឹងមិនមានក្នុងបញ្ជីឈ្មោះរបស់ក្រុមឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ4 hours ago
Joao Cancelo ស៊ុតមួយគ្រាប់ចុងម៉ោង ជួយ Barcelona ឲ្យឈ្នះ Celta Vigo 3-2 (មានវីដេអូ)