Connect with us

បាល់ទាត់អន្តរជាតិ

Choupo-Moting បើក​ចិត្ត​ក្នុង​ការ​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Man Unitd

Published

on

ខ្សែប្រយុទ្ធ Choupo-Moting របស់​ក្លឹប Bayern Munich នឹង​បើក​ចិត្ត​ក្នុង​ការ​ចូលរួម​ជាមួយ​ក្លឹប​បិសាចក្រហម Manchester United នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​នេះ។ យោងតាម​អ្នក​កាសែត​ល្បី​ឈ្មោះ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា Choupo-Moting ចង់​ចាកចេញ​មក​ចូល​រួម​ជាមួយ​ក្លឹប​នៅ Premier League។

ទោះជា​យ៉ាង​ណា​ក៏​ដោយ បិសាចក្រហម​អាច​នឹង​ពិបាក​ក្នុង​ការ​បញ្ចុះ​បញ្ចូល Bayern Munich ឲ្យ​ចែក​ផ្លូវជាមួយ​កីឡាករ​សញ្ជាតិ​កាមេរូន​រូប​នេះ​បន្តិច ដោយ​សារ​គាត់​ជា​​ខ្សែប្រយុទ្ធ​បម្រុង​ដ៏​ល្អ​របស់​ពួក​គេ។ ដូច​កាល​ពី​មុន​ដែរ Choupo-Moting មិន​មែន​ជា​ជម្រើស​ខ្សែប្រយុទ្ធ​ដំបូង​របស់​ក្លឹប​នោះ​ទេ ប៉ុន្តែ​គាត់​នៅ​តែ​មាន​គុណភាព​លេង​ដែល​អាច​ជំនួស​តំណែង​កីឡាករ​សំខាន់​របស់​ក្រុម​បាន ជា​ពិសេស​ពេល​ខ្វះ​ខាត​ខ្សែប្រយុទ្ធ​ដោយ​សារ​របួស។

ដោយ​ឡែក​សម្រាប់​លោក Erik ten Hag ដែល​ជា​គ្រូ​បង្វឹក​របស់ Man United មាន​បំណង​ចង់​ឲ្យ​ក្លឹប​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​កណ្តាល​ថ្មី​ម្នាក់​ទៀត នៅ​មុន​ដំណាច់​ខែ​នេះ ហើយ Choupo-Moting ជា​កីឡាករ​ដែល​ពួក​គេ​ចង់​បាន។ អ្នក​កាសែត​លោក Fabrizio Romano បាន​និយាយ​ប្រាប់​ទៅ​កាន់ GiveMeSport ថា៖ “បាទ! ខ្ញុំ​គិត​ថា Choupo-Moting នឹង​បើក​ចិត្ត​ចំពោះ​រឿងនេះ ដោយ​ចូលរួម​ជាមួយ Man United។… Bayern Munich ចង់​រក្សា​ទុក​គាត់ បើ​ទោះ​ជា​ពួកគេ​មាន Harry Kane ក៏ដោយ ព្រោះ Mathys Tel នៅ​ក្មេង​ណាស់ គាត់​ធ្វើ​បាន​ល្អ​ហើយ ប៉ុន្តែ​គាត់​ពិត​ជា​នៅ​ក្មេង​ខ្លាំង”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២