បាល់ទាត់អន្តរជាតិ
Mohamed Salah ហោះមកអង់គ្លេសវិញ ដើម្បីសម្រាកព្យាបាលរបួស
សមាគមន៍បាល់ទាត់នៃប្រទេសអេហ្ស៊ីបបានប្រកាសថា ខ្សែប្រយុទ្ធឆ្នើម Mohamed Salah នឹងធ្វើដំណើរត្រឡប់ទៅ Liverpool នៅទឹកដីអង់គ្លេសវិញ ដើម្បីទទួលការព្យាបាលរបួសដែលបានកើតឡើងនៅក្នុងការប្រកួតកាលពីប៉ុន្មានថ្ងៃមុន ក្នុងព្រឹត្តិការណ៍ Afcon Cup។
កីឡាករវ័យ 31 ឆ្នាំរូបនេះបានរងរបួសដាច់សរសៃពួរសាច់ដុំផ្នែកខាងក្រោយ នៅក្នុងការប្រកួតដែលអេហ្ស៊ីបបានស្មើ 2-2 ជាមួយហ្គាណា ក្នុងវគ្គចែកពូល។ ដំបូងឡើយគ្រូបង្វឹកក្រុមជម្រើសជាតិអេហ្ស៊ីបលោក Rui Vitoria បានព្យាយាមនិយាយកុំឲ្យមានការព្រួយបារម្ភ ដោយបញ្ជាក់ថា Mohamed Salah ប្រហែលជាមិនរបួសធ្ងន់ធ្ងរពេកទេ។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា Salah កំពុងហោះត្រឡប់មក Liverpool វិញដោយសាររបួស ខណៈដែលគាត់គ្រោងនឹងសម្រាកព្យាបាលរបួសរបស់ខ្លួនជាមួយក្លឹប។ ពាក់ព័ន្ធនឹងរឿងនេះដែរលោក Jurgen Klopp ដែលជាគ្រូបង្វឹករបស់ហង្សក្រហមបាននិយាយថា៖ “ប្រសិនបើ Mohamed Salah ជាពីរបួស មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ នោះប្រហែលជាខ្ញុំអាចបញ្ជាក់ថា គាត់នឹងត្រឡប់ទៅ Afcon Cup វិញ”។ យ៉ាងណា យោងតាមសម្ដីរបស់ Jurgen Klopp មានន័យថា ទាល់តែប្រទេសអេហ្ស៊ីបអាចឡើងដល់វគ្គផ្ដាច់ព្រ័ត នៃព្រឹត្តិការណ៍ Afcon Cup ទើប Mohamed Salah អាចត្រឡប់ទៅការប្រកួតរបស់ក្រុមជម្រើសជាតិខ្លួនវិញបាន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como