Connect with us

បាល់ទាត់អន្តរជាតិ

Dovbyk កាន់​កាប់​កំណត់ត្រា​ស៊ុត​បញ្ចូលទី Hat-trick លឿន​ជាង​គេ​បំផុត និង​កំពុង​ប្រជែង​ចំនួន​គ្រាប់​បាល់​ជាមួយ Bellingham

Published

on

ខ្សែប្រយុទ្ធ Artem Dovbyk របស់ Girona បាន​ស៊ុត​បាល់​បញ្ចូលទី Hat-Trick លឿន​ជាង​គេ​បំផុត​ប្រចាំ​លីគ​កំពូល​របស់ LaLiga ក្នុង​ជ័យ​ជម្នះ 5-1 ទៅ​លើ​ក្លឹប Sevilla កាល​ពី​ម្សិលមិញ​នេះ។ ទោះ​ជា​យ៉ាង​ណា អតីត​វីរបុរស​បាល់ទាត់ Pahino គឺ​ជា​អ្នក​ដែល​កាន់​កំណត់​ត្រា​ស៊ុតបាល់​បញ្ចូល​ទី Hat-trick លឿន​បំផុត​នៅ LaLiga ក្នុង​ឆ្នាំ 1950 ដោយ​ចំណាយ​រយៈពេល​ត្រឹមតែ​ 4 នាទី​ប៉ុណ្ណោះ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ Artem Dovbyk បាន​ស្ថិត​ក្នុង​ស្ថានភាព​លំបាក នៅ​ក្នុង​សម័យ​បាល់ទាត់​ទំនើប​នេះ ជា​ពិសេស​គាត់​រក​បាន​គ្រាប់​បាល់ 3 គ្រាប់ ទៅ​លើ Sevilla ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ផ្សេងៗ​ទៀត​របស់​លីគ​កំពូល​នៃ​ប្រទេស​អេស្ប៉ាញ។

ក្រៅ​ពី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កំពូល​អ្នក​ស៊ុត​បញ្ចូលទី​ដ៏​អស្ចារ្យ​នោះ ពេល​នេះ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Artem Dovbyk កំពុង​មាន​ស្ថិតិ​គ្រាប់​បាល់​ច្រើន​ជាង​គេ​ប្រចាំ​លីគ ដែល​ស្មើ​នឹង​ចំនួន​គ្រាប់​បាល់​របស់ Jude Bellingham គឺ 14 គ្រាប់​ដូច​គ្នា ហើយ​ប្រសិន​បើ​គាត់​នៅ​តែ​បន្ត​រក​គ្រាប់​បាល់​បាន​ច្រើន​បែប​នេះ​ទៀត នោះ​កីឡាករ​សញ្ជាតិ​អ៊ុយក្រែន​រូប​នេះ អាច​នឹង​ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ប្រចាំ​លីគ​កំពូល​នៃ​ប្រទេស​អេស្ប៉ាញ LaLiga ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា Artem Dovbyk គឺ​ជា​កីឡាករ​ដែល​ក្លឹប Girona បាន​ចំណាយ​ប្រាក់​ត្រឹមតែ 7 លាន​អឺរ៉ូ ​ប៉ុណ្ណោះ ក្នុង​ការ​ចុះ​ហត្ថលេខា​គាត់​ពី​ក្លឹប​ក្នុង​ស្រុក​នៃ​ប្រទេស​អ៊ុយក្រែន SK Dnipro-1 ប៉ុន្តែ​គាត់​បាន​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ Girona ឡើង​ទៅ​ឈរ​កាន់​កាប់​នៅ​លើ​កំពូល​តារាង LaLiga និង​កំពុង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដែល​អាច​ប្រជែង​ពាន​លីគ​នៅ​រដូវកាល​នេះ​ទៀត​ផង។

ប្រភព: Dailymail

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២