Connect with us

បាល់ទាត់អន្តរជាតិ

ស្ថានភាព​កំពុង​តានតឹង!!! Benzema ត្រៀម​ចរចា​ទល់​មុខ​គ្នា​ជាមួយ​​ប្រធាន​ក្លឹប Al-Ittihad ដើម្បី​ចាកចេញ​ពី​ទឹកដី​អារ៉ាប៊ីសាអូឌីត

Published

on

ម្ចាស់​ពាន Ballon d’Or ឆ្នាំ 2022 គឺ​កីឡាករ Karim Benzema នៅ​តែ​គ្រោង​នឹង​ចាកចេញ​ពី​លីគ​កំពូល​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត។ យ៉ាង​ណា​មិញ យោង​តាម​របាយការណ៍​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ នឹង​បើក​ការ​ចរចា​ដ៏​តានតឹង​មួយ​ជាមួយ​ប្រធាន​ក្លឹប Al-Ittihad ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ស្ថានភាព​រវាង​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ និង​ក្លឹប ​Al-Ittihad នៅ​តែ​តានតឹង​ខ្លាំង។ មុន​នេះ​​បន្តិច គេ​បានដឹង​ថា Benzema បាន​ចាកចេញ​ពី​ក្លឹប​មុន​កំណត់ ដោយ​មិន​រង់ចាំ​ដល់​ពេល​វេលា​នៃ​ការ​អនុញ្ញាត​សម្រាក​នៅ​រដូវរងារ​ឡើយ។ គាត់​ក៏​មិន​បាន​មក​ជំរុំ​ហ្វឹកហាត់​របស់​ក្រុម​ផង​ដែរ ហើយ​អស់​រយៈពេល 10 ថ្ងៃ​មក​ហើយ គាត់​មិន​បាន​ទាក់ទង​ជាមួយ​ក្លឹប Al-Ittihad នោះ​ទេ។

Benzema ចង់​​ត្រឡប់​​ទៅ​រក​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​វិញ ប៉ុន្តែ​ដើម្បី​សម្រេច​បាន​គោល​បំណង​នេះ គាត់​នឹង​ត្រូវ​​កាត់​បន្ថយ​ប្រាក់​ខែ​មួយ​ចំនួន​ធំ។ ក្លឹប​បិសាចក្រហម Manchester United ដែល​ធ្លាប់​បាន​ចាប់​អារម្មណ៍​គាត់ ពេល​នេះ​បាន​ច្រាន​ចោល​ការ​ចុះហត្ថលេខា​លើ Karim Benzema តែ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​មិន​អស់​ច្រក​ផ្លូវ​ដើរ​ឡើយ ដោយ​ពេល​នេះ​ក្លឹប​តោខៀវ Chelsea និង Arsenal សុទ្ធតែ​ចង់​បាន​គាត់។ លើស​ពី​នេះ​ទៅ​ទៀត អតីត​ក្លឹប​ចាស់ Lyon ដែល​នៅ​ប្រទេស​កំណើត​របស់ Karim Benzema ក៏ពេញ​ចិត្ត​នឹង​នាំ​យក​គាត់​ទៅ​វិញ​ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២