Connect with us

បាល់ទាត់អន្តរជាតិ

Arturo Vidal សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ក្លឹប​កាល​ពី​កុមារភាព​របស់​ខ្លួន​វិញ

Published

on

ខ្សែបម្រើ​ប្រយុទ្ធ Arturo Vidal ទើប​នឹង​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​គាត់​បាន​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប Colo-Colo ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ឈីលី​ជា​ប្រទេស​កំណើត​របស់​ខ្លួន។ កីឡាករ​វ័យ 36 ឆ្នាំ​រូបនេះ​បាន​ចុះ​កុងត្រា​រយៈពេល​មួយ​ឆ្នាំ​ជាមួយ​ក្លឹប Colo-Colo។

យ៉ាង​ណា​មិញ Colo-Colo គឺ​ជា​ក្លឹប​កាល​ពី​កុមារភាព​របស់ Arturo Vidal ដោយ​គាត់​បាន​លេង​នៅ​ទីនោះ​អំឡុង​ឆ្នាំ 2006 មុន​ពេល​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Leverkusen។ ខ្សែបម្រើ​រូប​នេះ អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ឆ្នើម​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់​ផង​ដែរ ដោយ​គាត់​ធ្លាប់​ប្រកប​អាជីព​ជា​មួយ​ក្លឹប​កំពូលៗ​ជា​ច្រើន​ដូច​ជា Bayer Leverkusen, Bayern Munich, Juventus, Barcelona និង Inter Milan ជា​ដើម។

លើស​ពី​នេះ​ទៀត Arturo Vidal ក៏​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​ជាមួយ​តារា​ឆ្នើម Lionel Messi ផង​ដែរ។ ក្រៅ​ពី​ការ​ប្រកប​អាជីព​ជា​មួយ​ក្លឹប ខ្សែបម្រើ​ជំនាញ​ជើង​ស្ដាំ​រូប​នេះ ក៏​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្រុម​ជម្រើស​ជាតិ​ឈីលី​ផង​ដែរ ដោយ​គាត់​ធ្លាប់​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​តាំង​ពី​ឆ្នាំ 2007 រដូវដល់​បច្ចុប្បន្ន និង​លេង​បាន​ប្រកួត​សរុប​រហូត​ដល់ 142 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 34 គ្រាប់។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២