Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែបម្រើ​ជប៉ុន Junya Ito ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើសជាតិ​បណ្ដោះ​អាសន្ន ក្រោយ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ

Published

on

កីឡាករ​បាល់ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន Junya Ito ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ដែល​ជាប់​ពាក់ព័ន្ធ ក្នុង​សកម្មភាព​ផ្លូវ​ភេទ​ជាមួយ​ស្ត្រី 2 នាក់ ដោយ​គ្មាន​ការ​យល់​ព្រម (បង្ខិត​បង្ខំ) ពី​ពួកគេ កាល​ពី​ឆ្នាំ​មុន ហើយ​ប៉ូលីស​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​នេះ​ឲ្យ​បាន​កាន់​តែ​ច្បាស់​ថែម​ទៀត​ផង​ដែរ។

យ៉ាង​ណា​មិញ ខ្សែបម្រើ Junya Ito កំពុង​បំពេញ​ភារកិច្ច​ជា​មួយ​ក្រុម​ជម្រើសជាតិ​ជប៉ុន នៅ​ក្នុង​ព្រឹត្តិការណ៍ AFC Asian Cup ប៉ុន្តែ​ពេល​នេះ​គាត់​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រុម​ហើយ។ យោងតាម​ការ​ប្រកាស​របស់​សហព័ន្ធ​បាល់​ទាត់​ជប៉ុន​បាន​ឲ្យ​ដឹង​ថា៖ “ដោយ​គិត​ពី​សុខុមាល​ភាព​ផ្លូវ​ចិត្ត និង​ផ្លូវកាយ​របស់ Junya Ito យើង​បាន​សម្រេច​ចិត្ត​ថា កីឡាករ​រូប​នេះ​នឹង​ដកឈ្មោះ​ពី​ក្រុម​ចាប់​ពី​ថ្ងៃ​នេះ​តទៅ។ ដូច្នេះ Junya Ito បាន​ដក​ពី​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ដែល​កំពុង​ប្រកួត​នៅ Asian Cup ក្នុង​ប្រទេស​កាតា”។

គួរ​ដឹង​ផង​ដែរ​ថា កាល​​ពី​ពាក់​កណ្ដាល​ខែ​មករា កន្លង​ទៅ មាន​ស្ត្រី​ 2 នាក់ បាន​ដាក់​ពាក្យ​ប្ដឹង Junya Ito ដោយ​ចោទ​ប្រកាន់​ពី​បទ​ចាប់​រំលោភ​នាង​ដោយ​ចេតនា។ នារី​ទាំង 2 រូប​នោះ​បាន​អះអាង​ថា ឧប្បត្តិ​ហេតុ​នេះ​បាន​កើត​ឡើង​នៅពាក់​កណ្ដាល​ឆ្នាំ 2023 ក្នុង​សណ្ឋាគារ​មួយ នា​ទីក្រុង​អូសាកា ជា​កន្លែង​ដែល​ក្រុម​ជម្រើស​ជាតិ​ជប៉ុន កំពុង​សម្រាក​បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​មិត្តភាព​មួយ​ជាមួយ​ប្រទេស​ប៉េរូ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២