បាល់ទាត់អន្តរជាតិ
ឥណ្ឌូណេស៊ី បង្កើតប្រវត្តិសាស្ត្រឡើងផុតវគ្គចែកពូលជាលើកដំបូង ក្នុងព្រឹត្តិការណ៍ Asian Cup
ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ នៃពានរង្វាន់ Asian Cup ជាលើកដំបូងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ខ្លួន បន្ទាប់ពីពួកគេទទួលបានចំណាត់ថ្នាក់លេខ 3 ល្អបំផុតក្នុងពូល D បន្ទាប់ពីក្រុមជម្រើសជាតិអូម៉ង់ដែលស្ថិតនៅក្នុងពូល F ធ្វើមិនបានល្អ និងបានបរាជ័យក្នុងការផ្តួល កៀហ្ស៊ីស្ថាន។
ឥណ្ឌូណេស៊ីមាន 3 ពិន្ទុដោយសារឈ្នះវៀតណាម 1-0 កាលពីប្រកួតក្នុងជុំទី 2។ នេះជាលើកទី 1 ហើយដែលឥណ្ឌូណេស៊ីបានឆ្លងផុតវគ្គចែកពូល Asian Cup បន្ទាប់ពីពួកគេធ្លាប់បង្ហាញខ្លួនចំនួន 4 ដង ក្នុងឆ្នាំ 1996, 2000, 2004 និង 2007។ ពួកគេក៏ជាក្រុមមួយ ក្នុងចំណោមក្រុមមកពីតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន 2 ដែលឈានទៅវគ្គ 16 ក្រុមចុងក្រោយ ហើយក្រុមមួយផ្សេងទៀតគឺថៃ។
ទន្ទឹមនឹងនេះដែរ ប្រធានសមាគមន៍បាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir បានសម្តែងការដឹងគុណចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងពានរង្វាន់ Asian Cup ដែលជាការឈានទៅវគ្គជម្រុះជាលើដំបូងរបស់ខ្លួន។ ដោយឡែកនៅវគ្គ 16 ក្រុមចុងក្រោយ ឥណ្ឌូណេស៊ី នឹងត្រូវធ្វើការធ្ងន់បន្តិច ដោយត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ដែលជាក្រុមខ្លាំងមិនទាន់ស្គាល់បរាជ័យឡើយនៅវគ្គចែកពូល។
ប្រភព: Vnexpress
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមលក់ខ្សែការពារសំខាន់ម្នាក់របស់ខ្លួន
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ចង់បបួលតោខៀវ Chelsea ដោះដូរខ្សែបម្រើម្នាក់ជាមួយ Enzo Fernandez