Connect with us

បាល់ទាត់អន្តរជាតិ

ខ្លះៗ​អំពី​ការ​ប្រកួត​រវាង​បិសាចក្រហម Man United និង West Ham United យប់​នេះ!!!

Published

on

ក្លឹប​បិសាចក្រហម Manchester United នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត Premier League របស់​ខ្លួន​នៅ​ម៉ោង 9:00 យប់​នេះ (ម៉ោង​នៅ​កម្ពុជា) ដោយ​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន Old Trafford ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ West Ham United។ បិសាចក្រហម​ទទួល​បាន​កំណត់​ត្រា​ល្អ នៅ​ប្រកួត​ចុង​ក្រោយ ដោយ​ពួក​គេ​ទទួល​បាន​ជ័យ​ជម្នះ 4-3 ទៅ​លើ Wolverhampton កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

បច្ចុប្បន្ន​ក្រុម​របស់​លោក Erik ten Hag កំពុង​ឈរ​នៅ​លេខរៀង​ទី 8 ក្នុង​តារាង Premier League ដោយ​មាន 9 ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​លេខ 5 មាន់ខ្នាយ​មាស Tottenham Hotspur។ ទន្ទឹម​នឹង​នេះ​ដែរ សម្រាប់​ក្លឹប​ញញួរ​ធំ West Ham United កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 6 មាន 36 ពិន្ទុ។

កីឡាករ​សំខាន់ៗ​ដែល​កំពុង​រង​របួស​របស់ Man United នឹង​ត្រូវ​បន្ត​អវត្តមាន​ដដែល​នៅ​ក្នុង​ការ​ប្រកួត​យប់​នេះ ដូច​ជា៖ Tyrell Malacia, Mason Mount, Anthony Martial និង Victor Lindelof (កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ)។ សម្រាប់​ការ​ទស្សន៍ទាយ​លទ្ធផល​ពី​អ្នកគាំទ្រ​បាន​ឲ្យ​ដឹង​ថា បិសាច​ក្រហម Man Unite មាន​ឱកាស​ឈ្នះ​ច្រើន​រហូត​ដល់ 60 ភាគរយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២