បាល់ទាត់អន្តរជាតិ
Leroy Sane បដិសេធមិនចាប់អារម្មណ៍ជាមួយនឹងការផ្ទេរទៅ Barcelona
ខ្សែប្រយុទ្ធឆ្នើម Leroy Sane របស់ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថា បានប្រាប់ទៅកាន់ក្លឹប Barcelona ថា គាត់មិនចាប់អារម្មណ៍ក្នុងការចូលរួមពួកគេឡើយ នៅក្នុងអំឡុងទីផ្សារដោះដូរកីឡាករនារដូវក្តៅ ចុងបញ្ចប់នៃរដូវកាលនេះ។ បច្ចុប្បន្នមានការជជែកវែកញែកជាច្រើនជុំវិញអនាគតរបស់កីឡាករវ័យ 28 ឆ្នាំរូបនេះ ស្របពេលដែលកុងត្រារបស់គាត់នៅ Allianz Arena នឹងផុតកំណត់នៅឆ្នាំ 2025។
ក្លឹបយក្សរបស់អង់គ្លេស Manchester City ត្រូវបានគេជឿថា មានការចាប់អារម្មណ៍ក្នុងការនាំយកអតីតកីឡាកររបស់ខ្លួនរូបនេះត្រឡប់ទៅទឹកដីអង់គ្លេសវិញ ខណៈដែលក្លឹប 2 ផ្សេងទៀតនៅ Premier League ដែលមាន Manchester United និង Liverpool ក៏កំពុងតាមដានពីស្ថានភាពរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះដែរ។
យោងតាមការចុះផ្សាយរបស់កាសែត Sport បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេពិតជាចាប់អារម្មណ៍លើ Leroy Sane ដោយក្លឹបកាតាឡាន់មួយនេះ បានចាត់ទុកគាត់ជាបេក្ខភាពនាំមុខគេ ក្នុងចំណោមខ្សែប្រយុទ្ធផ្សេងទៀតដែលពួកគេចង់បាន។
កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ បានធ្វើឲ្យ Barcelona កាន់តែពេញចិត្តខ្លាំង ស្របពេលដែលពួកគេកំពុងស្វែងរកបេក្ខភាពខ្សែប្រយុទ្ធស្លាបដែលមានសមត្ថភាពរួមចំណែកស៊ុតបញ្ចូលទី និង Assists បាន។ ទោះជាយ៉ាងណាក៏ដោយ Leroy Sane បានបដិសេធក្លឹបទាំងអស់ដែលចង់បានគាត់ ខណៈដែលកីឡាករជំនាញជើងឆ្វេងរូបនេះកំពុងពេញចិត្តនឹងទម្រង់លេងរបស់គាត់ក្រោមការដឹកនាំរបស់លោក Thomas Tuchel ហើយត្រូវបានគេដឹងថា គាត់នឹងសម្រេចចិត្តបន្តកុងត្រាថ្មីជាច្រើនរដូវកាលទៀតនៅ Bayern Munich ឆាប់ៗខាងមុខ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត