Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ត្រៀម​បញ្ចប់​ការ​សហការ​ជា​មួយ Nike និង​ជំនួស​មក​វិញ​ដោយ​ដៃ​គូ​ថ្មី Puma

Published

on

ប្រធាន​ក្លឹប​លោក Joan Laporta បាន​សារភាព​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona របស់​គាត់អាច​នឹង​ចែក​ផ្លូវ​ជាមួយ​ម្ចាស់​ឧបត្ថម្ភ​សម្លៀក​បំពាក់​របស់​ក្រុម​គឺ Nike ស្រប​ពេល​ដែល​ការ​រំពឹង​ទុក​ថា ក្លឹប​ចង់​ប្តូរ​ទៅ​សហការ​ជា​មួយ Puma ជំនួស​វិញ។

យ៉ាង​ណា​មិញ Barcelona បាន​ប្រើប្រាស់​ផលិតផល​របស់​ដៃ​គូ​សហការ ជា​យូរ​ណាស់​មក​ហើយ​ជាមួយ Nike ប៉ុន្តែ Laporta បាន​សារភាព​ថា ពួក​គេ​មាន​បញ្ហា​ជាមួយ​ក្រុម​ហ៊ុន​នោះ។ ជា​លទ្ធផល​ប្រធាន​ក្លឹប​វ័យ 61 រូប​នេះ បាន​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​គិត​អំពី​ការ​បញ្ចប់​កិច្ច​ព្រមព្រៀង​របស់​ជាមួយ​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​យក្សផ្នែក​កីឡា Nike ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន។

គេ​បាន​ដឹង​ថា ប្រសិន​បើ Barcelona ប្ដូរ​ដៃ​គូ​សហការ​ពី Nike បាន​សម្រេច​នោះ ពួក​គេ​នឹង​មាន​ផល​ចំណេញ​កាន់​តែ​ខ្លាំង​ឡើង ដោយ​មាន​ការ​អះអាង​មួយ​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន Puma នឹង​ផ្ដល់​ជូន​ប្រាក់​ដល់​ក្លឹប​កាតាឡាន់​ចំនួន 200 លាន​អឺរ៉ូ ក្នុង​មួយ​រដូវកាល ដើម្បី​​ធ្វើ​ជា​ម្ចាស់​ឧបត្ថម្ភ​​ថ្មី​ដល់​ពួក​គេ។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២