បាល់ទាត់អន្តរជាតិ
Matheus Cunha ស៊ុត Hat-trick ក្នុងជំនួបតទល់នឹងតោខៀវ Chelsea ម្សិលមិញ
ម្ចាស់ពាន Premier League 5 សម័យកាលតោខៀវ Chelsea បានភ្លាត់ចាញ់នៅក្នុងដីរបស់ខ្លួនឯង Stamford Bridge ខណៈ Wolverhampton បានទទួលជ័យជម្នះដ៏ត្រចះត្រចង់ក្នុងលទ្ធផល 4 ទល់នឹង 2 ដែលជាការប្រកួតក្នុងក្របខណ្ឌលីគកំពូលកាលពីម្សិលមិញនេះ។
តោខៀវ Chelsea អាចមានសមត្ថភាពស៊ុតបញ្ចូលទីត្រឹម 2 គ្រាប់ដែលជាការរកបានពី Cole Palmer និងការតែតបញ្ចូលទីពីខ្សែការពារចាស់វស្សា Thiago Silva។ ដោយឡែកសម្រាប់អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Matheus Cunha ដែលជាម្ចាស់គ្រាប់បាល់ 3 គ្រាប់ម្នាក់ឯង (Hat-trick) របស់ Wolverhampton។
គ្រាប់បាល់ទាំង 4 គ្រាប់របស់ Wolverhampton ជាការស៊ុតបញ្ចូលទី 3 គ្រាប់ដោយ Matheus Cunha ហើយ 1 គ្រាប់ទៀតជាគ្រាប់បាល់ចូលទីខ្លួនឯងពី Axel Disasi។ សម្រាប់ Matheus Cunha គឺជាកីឡាករទី 4 ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបាន 3 គ្រាប់ ទល់នឹង Chelsea ក្នុងទឹកដី Stamford Bridge របស់ពួកគេ។ កីឡាករដែលធ្លាប់ធ្វើបានបែបនោះដែរគឺ Kanu របស់ Arsenal ក្នុងឆ្នាំ 1999, Robin van Persie របស់ Arsenal ឆ្នាំ 2011 និង Sergio Agüero របស់ Man City ក្នុងឆ្នាំ 2016។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como