Connect with us

បាល់ទាត់អន្តរជាតិ

Man City ទទួល​បាន​ឱកាស​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង ក្រោយ Arsenal លុត​ហង្សក្រហម 3-1

Published

on

ក្លឹប​មេឃខៀវ Man City នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ស្វាគមន៍​ក្រុម​ម្ចាស់​ផ្ទះ Brentford នៅ​រំលង​អាធ្រាត​នេះ ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ​លីគ​កំពូល Premier League។ ប្រសិន​បើ​ក្រុម​របស់​លោក Pep Guardiola ឈ្នះ​ទៅ​លើ Brentford ក៏​ដោយ ពួក​គេ​មិន​ទាន់​អាច​ឡើង​កាន់​កាប់​តំណែង​កំពូល​តារាង​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា Manchester City នៅ​មាន​ប្រកួត​ចំណេញ​មួយ​នៅ​ក្នុង​ដៃ ដែល​ជា​ការ​ប្រកួត​បន្ទាប់ ដោយ​ត្រូវ​ប៉ះ​នឹង​ក្រុម​ក្បែរ​បាតតារាង Everton។ ក្នុង​ករណី​ដែល​ពួក​គេ​បន្ត​ឈ្នះ​ប្រកួត​បន្ទាប់​នោះ​ទៀត ក្រុម​ការពារ​តំណែង​ជើង​ឯក​របស់​អង់គ្លេស​មួយ​នេះ​នឹង​មាន​ពិន្ទុ 52 ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឈ្នះ​ពិន្ទុ​ក្រុម​កំពូល​តារាង​បច្ចុប្បន្ន Liverpool ចំនួន 1 ពិន្ទុ ហើយ​ឡើង​ទៅ​កាន់​កាប់​កំពូល​តារាង។

យ៉ាង​ណា​មិញ ផល​ចំណេញ​របស់ Manchester City បាន​កើត​ឡើង​កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ បន្ទាប់​ពី Arsenal បាន​បំបាក់​ក្រុម​កំពូល​តារាង Liverpool ក្នុង​លទ្ធផល 3-1។ ថ្វីត្បិត​តែ​បែប​នេះ​ក៏​ដោយ កាំភ្លើងធំ Arsenal នៅ​តែ​បាន​កសាង​ក្ដី​សង្ឃឹម​សម្រាប់​ខ្លួន​ឯង ដើម្បី​អាច​ប្រជែង​ពាន​លីគ​ឆ្នាំ​នេះ​បាន ស្រប​ពេល​ដែល​កាល​ពី​រដូវកាល​មុន​ពួក​គេ​បាន​ខកចិត្ត​ត្រឹម​ជា​ជើង​ឯករង។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២