Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​មួយ​នៅ MLS របស់​អាមេរិក ត្រៀម​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ Luis Muriel

Published

on

យោងតាម​សេចក្ដី​រាយការណ៍​របស់​អ្នក​ជំនាញ​ផ្នែក​កីឡា​បាល់ទាត់​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្រុម​តោ​កំណាច Orlando City គ្រោង​នឹង​ពង្រឹង​តំបន់​​ប្រយុទ្ធ​កណ្ដាល​របស់​ពួក​គេ​ជាមួយ​​នឹង​ការ​ចុះ​ហត្ថលេខា​លើ Luis Muriel នៅ​ខែ​កុម្ភៈ ខាង​មុខ​នេះ។

ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​តំបន់​អឺរ៉ុប​ត្រូ​វ​បាន​បិទ​ទ្វារ​ក៏ដោយ តែ​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ MLS របស់​សហរដ្ឋ​អាមេរិក​នៅ​តែ​បើកចំហរ​នៅ​ឡើយ ហើយ Orlando City ហាក់​ដូច​ជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​នាំ​យក​កីឡាករ​ចំណូល​ថ្មី​ម្នាក់​ដ៏​មាន​ឥទ្ធិពល គឺ​អតីត​កីឡាករ​ឆ្នើម​ដែល​ធ្លាប់​លេច​ធ្លោរ​ខ្លាំង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន Luis Muriel។

កីឡាករ​វ័យ 32 ឆ្នាំ​រូបនេះ​ធ្លាប់​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ ដោយ​បាន​ស៊ុត​បញ្ចូល​ទី​យ៉ាង​ច្រើន​រដូវកាល​នៅ​ក្នុង​ប្រទេស​អ៊ីតាលី សម្រាប់​ក្លឹប​របស់​ខ្លួន Atalanta BC។ ប៉ុន្តែ​ស្រប​ពេល​ដែល​មាន​វ័យ​កាន់​តែ​ច្រើន​ផង​ដែរ​នោះ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Luis Muriel ធ្លាក់​ចុះ​នូវ​ទម្រង់​លេង​ជា​ខ្លាំង។ គាត់​ស៊ុត​បញ្ចូលទី​បាន​តែ 3 គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន 29 ប្រកួត នៅ​លីគ​កំពូល​ក្នុង​​ឆ្នាំ 2022-2023 ហើយ​គាត់​កំពុង​ត្រៀម​ចំណាយ​ពេល​វេលា​ចុង​ក្រោយ​នៃ​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក។

ប្រភព: GOAL

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២