Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid គឺ​ជា​ក្លឹប​តែ​មួយ​គត់ ដែល​មិន​បាន​អបអរ​ថ្ងៃ​ខួប​កំណើត​របស់ Cristiano Ronaldo

Published

on

ក្លឹប​អធិរាជស Real Madrid បាន​ក្លាយ​ជា​ក្លឹប​តែ​មួយ​គត់​ដែល Cristiano Ronaldo ធ្លាប់​លេង​ជាមួយ ហើយ​មិន​បាន​ធ្វើ​ការ​អបអរ​សាទរ​នៅ​ថ្ងៃ​ខួប​កំណើត​របស់​កីឡាករ​ឆ្នើម​រូប​នេះ។ គួរ​ដឹង​ផង​ដែរ​ថា CR7 បាន​ឈាន​ចូល​ដល់​វ័យ 39 ឆ្នាំ កាល​ពី​ថ្ងៃ​ទី 5 ខែ​កុម្ភៈ ដែល​ជា​ថ្ងៃ​កំណើត​របស់​គាត់។

យ៉ាង​ណា​មិញ​សម្រាប់​ក្លឹប​ផ្សេង​ទៀត​ដូច​ជា Sporting, Manchester United និង Juventus សុទ្ធតែ​បាន​បង្ហោះ​សារ​អបអរ​ នៅ​លើ​បណ្តាញ​សង្គម​របស់​ពួក​គេ ក្នុង​ថ្ងៃ​កំណើត​របស់​អតីត​កីឡាករ​ខ្លួន Cristiano Ronaldo បើ​ទោះ​បី​ជា​បច្ចុប្បន្ន​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​កំពុង​លេង​នៅ​អារ៉ាប៊ីសាអូឌីត​ក៏​ដោយ។

សូម​រំលឹក​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូបនេះ​ធ្លាប់​បាន​លេង​ឲ្យ​ក្លឹប Real Madrid តាំង​ពី​ឆ្នាំ 2009 ដល់ 2017 និង​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​វីរបុស​ឆ្នើម​មួយ​រូប​របស់​ក្លឹប ហើយ​គាត់​ធ្លាប់​បាន​ឈ្នះ​ពាន​យ៉ាង​ច្រើន​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ ដូច​ជា UCL ចំនួន 4 ដង, ពាន​រង្វាន់ La Liga ចំនួន 2 ដង, ពាន Spanish Cup និង Super Cup ព្រម​ទាំង UEFA Super Cup ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២