Connect with us

បាល់ទាត់អន្តរជាតិ

Al-Nassr ត្រៀម​ចុះ​ហត្ថលេខា​លើ​អតីត​មិត្ត​រួម​ក្រុម​របស់ Cristiano Ronaldo

Published

on

ក្លឹប Al-Nassr របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ចុះ​ហត្ថលេខា​លើ​អតីត​មិត្ត​រួម​ក្រុម​របស់ Cristiano Ronaldo គឺ​ខ្សែ​ការពារ Raphael Varane។ យ៉ាង​ណា​មិញ អ្នក​ទាំង 2 គឺ​ជា​អតីត​មិត្ត​រួម​ក្រុម​ចាស់​ដែល​ធ្លាប់​លេង​នៅ​ក្លឹប​បិសាចក្រហម Manchester United និង Real Madrid ជាមួយ​គ្នា។

អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​​ជម្រើស​​ជាតិ​បារាំង Raphael Varane បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ឃ្លាត​ឆ្ងាយ​ពី​ជម្រើស​ដំបូង ក្នុង​នាម​ជា​ខ្សែការពារ​កណ្ដាល​របស់​ក្លឹប​បិសាចក្រហម។ ប្រកួត​ចុង​ក្រោយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដែល​បិសាច​ក្រហម​បាន​យក​ឈ្នះ 3-0 ទៅ​លើ West Ham United ខ្សែការពារ Raphael Varane បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ ដោយ​ប្ដូរ​ចូល​ជំនួស Lisandro Martinez នៅ​នាទីទី 71។

យោងតាម​ប្រភព​ពី​សារព័ត៌មាន Daily Star បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម Manchester United មាន​គោលជំហរ​ច្បាស់លាស់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​​ខ្សែការពារ Raphael Varane ចាកចេញ ទោះ​គាត់​​នៅ​មាន​កុងត្រា​ជាមួយ​ពួក​គេ​​ដល់​ឆ្នាំ 2025 ក៏​ដោយ។ ឥឡូវ​នេះ គេ​ជឿ​ថា ក្លឹប Al-Nassr នឹង​ចរចា​ផ្ទេរ​គាត់​បាន​សម្រេច ដោយ​ផ្ដល់​ប្រាក់​ពលកម្ម​ដល់ Varane រហូត​ដល់ 50 លានផោន​ក្នុង​មួយ​ឆ្នាំ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២