បាល់ទាត់អន្តរជាតិ
James Rodriguez ត្រៀមវិលត្រឡប់មកកាន់លីគបាល់ទាត់ ដែលមានការប្រកួតប្រជែងខ្ពស់វិញ
យោងតាមសេចក្ដីរាយការណ៍មួយដែលបានចុះផ្សាយដោយអ្នកកាសែតអ៊ីតាលី Nicolo Schira បានឲ្យដឹងថា ក្លឹប Besiktas បានបង្ហាញការចាប់អារម្មណ៍លើខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ី James Rodriguez ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបប្រេស៊ីល Sao Paulo។
យោងតាមប្រភពដដែលនេះដែរបានឲ្យដឹងបន្ថែមទៀតថា ការចរចាបានចាប់ផ្តើមរួចហើយរវាងក្លឹប និងក្លឹប ប៉ុន្តែ Sao Paulo ហាក់នៅមានភាពស្ទាក់ស្ទើរក្នុងការចែកផ្លូវជាមួយ James Rodriguez។ ស្របពេលជាមួយគ្នានេះដែរ ទ្វារនៃទីផ្សារដោះដូរកីឡាករនៅក្នុងប្រទេសទួរគី ត្រៀមនឹងបិទនៅថ្ងៃសុក្រ ទី 9 ខែកុម្ភៈ ឆាប់ៗខាងមុខនេះហើយ។
កីឡាករវ័យ 32 ឆ្នាំរូបនេះបាននៅជាមួយ Sao Paulo តាំងពីខែកក្កដា ឆ្នាំមុន ហើយកុងត្រារបស់គាត់ជាមួយក្លឹបប្រេស៊ីលមួយនេះ មានសុពលភាពរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។ គួររំលឹកផងដែរថា James Rodriguez ធ្លាប់ជាអតីតកីឡាករឆ្នើមមួយរូបដែលធ្លាប់លេងបាន 125 ប្រកួតឲ្យក្លឹបអធិរាជស Real Madrid ដោយស៊ុតបញ្ចូលទីបាន 37 គ្រាប់។ គាត់ក៏ធ្លាប់បានឈ្នះ UEFA Champions League 2 ដងផងដែរ ជាមួយក្លឹបយក្សអេស្ប៉ាញ។
ប្រភព: Dailysports