Connect with us

បាល់ទាត់អន្តរជាតិ

Enzo Fernandez កំពុង​បើក​ចិត្ត​ចង់​ចាកចេញ​ពី​តោខៀវ Chelsea

Published

on

ខ្សែបម្រើ Enzo Fernandez របស់​ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​គំនិត​ចង់​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន នៅ​អំឡុង​ពេល​​រដូវ​ក្តៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ យ៉ាង​ណា​មិញ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ តោខៀវ​កំពុង​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ជា​ខ្លាំង ខណៈ​ដែល 2 ប្រកួត​ចុង​ក្រោយ ពួក​គេ​បាន​បរាជ័យ​យ៉ាង​ធ្ងន់​ករ​ជាមួយ Liverpool និង Wolverhampton។

នៅ​ពេល​នេះ​តោខៀវ Chelsea កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 11 ក្នុង​តារាង Premier League។ នៅ​រំលង​អាធ្រាត​នេះ​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​ក្រុម​ខ្លាំង Aston Villa ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ FA Cup។ ដោយ​ឡែក​សម្រាប់ Enzo Fernandez សព្វ​ថ្ងៃ​នេះ​គឺ​ជា​ខ្សែបម្រើ​ដ៏​សំខាន់​របស់​តោខៀវ ប៉ុន្តែ​សមត្ថភាព​របស់​គាត់​ហាក់​មិន​សម​តាម​ការ​រំពឹង​ទុក នៃ​តម្លៃ​ដែល​ក្លឹប​បាន​ចំណាយ​ទៅ​លើ​គាត់​រហូត​ដល់ 107 លានផោន​ឡើយ។

ឆ្នាំ​ដំបូង​របស់ Fernandez នៅ Stamford Bridge គាត់​បាន​រួម​ចំណែក​ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់ និង Assists 3 ដង​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន 38 ប្រកួត នៅ​លីគ​កំពូល Premier League។ ខ្សែបម្រើ​រូប​នេះ ក៏​ហាក់​ដូច​ជា​មិន​សប្បាយ​ចិត្ត​ផង​ដែរ ជាមួយ​នឹង​ស្ថានភាព​របស់​ខ្លួនជាមួយ​តោខៀវ។

កុងត្រា​របស់ Enzo Fernandez ជាមួយ Chelsea មាន​សុពលភាព​រហូតដល់ឆ្នាំ 2031។ ទោះ​ជា​យ៉ាង​ណា យោង​តាម FootballTransfers បាន​ឲ្យ​ដឹង​ថា Fernandez ចង់​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ហើយ​អ្នក​តំណាង​របស់​គាត់​កំពុង​ស្វែងរក​ឱកាស​ដើម្បី​ឲ្យ​គាត់​អាច​ផ្ទេរ​ចេញ​ពី Chelsea បាន​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២