Connect with us

បាល់ទាត់អន្តរជាតិ

តោខៀវ Chelsea និង Barcelona កំពុង​ចាប់​អារម្មណ៍​ចង់​បាន​គ្រូ​បង្វឹក​របស់ Girona មក​ដឹកនាំ​ក្រុម​របស់​ខ្លួន

Published

on

ក្លឹប​តោខៀវ Chelsea និង Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ពេញ​ចិត្ត​ជាមួយ​នឹង​គ្រូ​បង្វឹក​របស់​ក្លឹប Girona គឺ​លោក Michel ហើយ​ពួក​គេ​ត្រៀម​នឹង​ចរចា​ដើម្បី​បញ្ចុះ​បញ្ចូល​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ឲ្យ​ចូលរួម​ទៅ​ដឹកនាំ​ក្រុម​របស់​ខ្លួន នា​ចុង​បញ្ចប់​នៃ​រដូវកាល​ឆាប់ៗ​ខាង​មុខ​នេះ។

យ៉ាង​ណា​មិញ​នៅ​ពេល​នេះ អនា​គត​របស់​គ្រូ​បង្វឹក​ឆ្នើម​វ័យ 48 ឆ្នាំ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ខណៈ​ដែល​គេ​មិន​ទាន់​ដឹង​ថា តើ Michel នឹង​ព្រមព្រៀង​ដើម្បី​ទៅ Stamford Bridge រឺ Camp Nou។ យ៉ាង​ណា​មិញ Michel បាន​ចូល​មក​កាន់​កាប់​តំណែង​ជា​គ្រូ​បង្វឹក​របស់ Girona កាល​ពី​រដូវក្តៅ​ឆ្នាំ 2021 ប៉ុន្តែ​បច្ចុប្បន្ន គាត់​បាន​ក្លាយជា​គ្រូ​បង្វឹក​ដ៏​លេច​ធ្លោរ ដោយ​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​តាម​ប្រជែង​​តំណែង​កំពូល​តារាង​ជាមួយ Real Madrid នៅ​ក្នុង​ក្របខណ្ឌ La Liga។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Girona នៅ​មាន​កុងត្រា​​លើ​លោក Michel ជាមួយ​នឹង​សុពលភាព​រហូត​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល​ឆ្នាំ 2025-2026 ប៉ុន្តែ​បើ​យោង​ទៅ​តាម​របាយការណ៍​ពី El Chiringuito បាន​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​ឆ្នើម​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​ចាកចេញ​ទៅដឹកនាំ​ក្លឹប​ថ្មី​មួយ​រវាង Barcelona និង​តោខៀវ Chelsea នា​ពាក់​កណ្ដាល​ឆ្នាំ​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២