Connect with us

បាល់ទាត់អន្តរជាតិ

Kylian Mbappe ស្នើសុំ​ប្រាក់​ពលកម្ម 50 លានអឺរ៉ូ ក្នុង​មួយ​ឆ្នាំ​ពី Real Madrid

Published

on

ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង Kylian Mbappe បាន​បង្ហាញ​ឲ្យ​ដឹង ពី​លក្ខខណ្ឌ​ពិត​ប្រាកដ​របស់​ខ្លួន សម្រាប់​ក្លឹប Real Madrid ដែល​កំពុង​ចរចា​ចុះ​ហត្ថលេខា​លើ​គាត់។ គេ​បាន​ដឹង​ថា កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ នឹង​ចាកចេញ​នៅ​ពេល​ចប់​កុងត្រា​របស់​ខ្លួន ជា​មួយ​ក្លឹប PSG នា​​រដូវក្ដៅ​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោងតាម El Larguero បាន​រាយការណ៍​ថា ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ កំពុង​ស្នើ​សុំ​ប្រាក់ខែ​ចំនួន 50 លានអឺរ៉ូ ក្នុង​មួយ​ឆ្នាំ រួម​ទាំង​ប្រាក់​រង្វាន់​បន្ថែម​ផ្សេង​ទៀត 120 លានអឺរ៉ូ ពី​ក្លឹប Real Madrid ដែល​ជា​ក្លឹប​គោលដៅ​នៃ​ការ​ចូលរួម​របស់​គាត់ នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

គេ​បាន​ដឹង​ថា Mbappe បាន​ចរចា​ត្រូវ​រូវ​គ្នា​ជាមួយ Real Madrid ហើយ ប៉ុន្តែ​គាត់​នៅ​មិន​ទាន់​ពេញ​ចិត្ត​នឹង​ប្រាក់​ពលកម្ម​ដែលក្លឹប​អេស្ប៉ាញ​មួយ​នេះ​ត្រៀម​ផ្ដល់​ឲ្យ​គាត់​នោះ​ឡើយ។ ក្នុង​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា Real Madrid នឹង​ឲ្យ​គាត់​ត្រឹម 32 លានអឺរ៉ូ ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​ទាប​ជាង​រហូត​ដល់​ពាក់​កណ្ដាល​នៃ​ប្រាក់​ខែ​គាត់​ធ្លាប់​ទទួល​បាន​ពី PSG។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២