Connect with us

បាល់ទាត់អន្តរជាតិ

Enzo Fernandez ស៊ុត​បាល់​ហ្វ្រីឃីក​ដ៏​អស្ចារ្យ និង​ព្យាយាម​អបអរ​គ្រាប់​បាល់​តាម Lionel Messi

Published

on

ខ្សែបម្រើ​ឆ្នើម​របស់​ក្លឹប​តោខៀវ Chelsea គឺ​កីឡាករ Enzo Fernandez បាន​ធ្វើ​ការ​អបអរគ្រាប់​បាល់​ស៊ុត​បញ្ចូលទី​របស់​ខ្លួន​តាម​មិត្ត​រួម​សញ្ជាតិ Lionel Messi បន្ទាប់​ពី​គាត់​ស៊ុតបាល់​ហ្វ្រីឃីក​យ៉ាង​អស្ចារ្យ ក្នុង​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​នេះ​ទល់​នឹង​ក្លឹប Aston Villa ដែល​ជា​ការ​ប្រកួត​ក្របខណ្ឌ FA Cup។

យ៉ាង​ណា​មិញ ក្រុម​របស់​លោក Mauricio Pochettino បាន​ធ្វើ​ការ​ប្រកួត​ជុំ​ទី 4 ដោយ​ជោគជ័យ​នៅ FA Cup ដោយ​បាន​លុត​ក្រុម​ម្ចាស់​ផ្ទះ Aston Villa ជាមួយ​នឹង​លទ្ធផល 3 ទល់​នឹង 1។ គ្រាប់​បាល់​ទាំង 3 គ្រាប់​របស់​តោខៀវ Chelsea ជា​ការ​ស៊ុត​បញ្ចូលទី​ពី Conor Gallagher នៅ​នាទីទី 11, Nicolas Jackson នៅ​នាទីទី 21 និង Enzo Fernandez នៅ​នាទីទី 54។

ទោះ​ជា​យ៉ាង​ណា គេ​បាន​ចាប់​អារម្មណ៍​លើ​គ្រាប់​បាល់​ស៊ុត​ហ្វ្រីឃីក​ពី​ចម្ងាយ​ដ៏​ល្អ​របស់ Enzo Fernandez ដែល​ស្រដៀង​នឹង​គ្រាប់​បាល់​ហ្វ្រីឃីក​​របស់ Lionel Messi កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ក្នុង​ការ​ប្រកួត​ទល់​នឹង Liverpool នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត UCL។ ដោយ​ឡែក Enzo Fernandez ក្រោយ​ស៊ុត​បញ្ចូលទី គាត់​បាន​បង្ហាញ​ពី​ស្តាយ​នៃ​ការ​អបអរ​ស្រដៀង​នឹង Lionel Messi ដោយ​រត់​ទៅ​ជ្រុង​ម្ខាង​ក្បែរ​អ្នកគាំទ្រ ហើយ​ដោះអាវ​ចេញ​ចង្អុល​ទៅ​ឈ្មោះ និង​លេខ​នៅ​លើ​អាវ​របស់​គាត់។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២