បាល់ទាត់អន្តរជាតិ
Gavi កំពុងក្លាយជាគោលដៅនៃការចង់បានខ្លាំងបំផុតរបស់ប្រធានក្លឹប PSG
ខ្សែបម្រើ Gavi របស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងក្លាយជាគោលដៅផ្ទេរដ៏សំខាន់របស់ក្លឹបយក្សបារាំង Paris Saint-Germain នៅរដូវក្ដៅខាងមុខ។ កាលពីដើមសប្តាហ៍កន្លងទៅ គេបានរាយការណ៍យ៉ាងច្បាស់ថា នៅចុងបញ្ចប់នៃរដូវកាលនេះ PSG នឹងបាត់បង់បេក្ខភាពកីឡាករឆ្នើមមួយរូប។
យ៉ាងណាមិញ កីឡាករដែល PSG នឹងបាត់បង់នោះគឺ Kylian Mbappe ដោយកីឡាករសញ្ជាតិបារាំងរូបនេះ បានសម្រេចចិត្តរួចហើយក្នុងការចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន លើការផ្ទេរដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។ ខណៈពេលដែលបាត់បង់កីឡាករដ៏សំខាន់នោះ PSG នឹងមានការប៉ះពាល់ដល់ទម្រង់លេងរបស់ខ្លួន តែពួកគេក៏សល់ប្រាក់មួយចំនួនធំ ដើម្បីមានឱកាសក្នុងការចុះហត្ថលេខាលើកីឡាករចំណូលថ្មីដែរ។
ដំបូងឡើយ Osimhen ត្រូវបានគេគិតថា ជាបេក្ខភាពសំខាន់ដែលអាចមកជំនួស Kylian Mbappe ប៉ុន្តែប្រធានក្លឹប PSG គឺលោក Nasser Al-Khelaifi ហាក់ពេញចិត្តជម្រើសផ្សេងទៀត។ យោងតាមរបាយការណ៍ពី The Athletic បានឲ្យដឹងថា លោក Al-Khelaifi គឺជាមនុស្សម្នាក់ដែលពេញចិត្តនឹងសមត្ថភាពរបស់ Gavi ជាខ្លាំង ហើយកំពុងត្រៀមឱកាសដើម្បីបញ្ចុះបញ្ចូល Barcelona ឲ្យលក់ខ្សែបម្រើឆ្នើមរូបនេះ នៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត