Connect with us

បាល់ទាត់អន្តរជាតិ

ខ្លះៗ​អំពី​ការ​ប្រកួត​រវាង Barcelona និង PSG នៅ​ម៉ោង 2 រំលង​អាធ្រាត​នេះ!!!

Published

on

នៅ​ម៉ោង 2 រំលង​អាធ្រាត​នេះ​ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ PSG ក្នុង​ការ​ប្រកួត​ជើង​ទី 2 នៃ​ក្របខណ្ឌ UEFA Champions League វគ្គ 8 ក្រុម​ចុង​ក្រោយ ជា​ការ​ប្រកួត​សម្រេច​កាត់​សេចក្ដី​ថា តើរវាង​ក្រុម​ទាំង 2 អ្នក​ណា​នឹង​ឡើង​ទៅ​វគ្គ​បន្ទាប់ ដែល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត។

សូម​រំលឹក​ផង​ដែរ​ថា កាល​ពី​​ប្រកួត​ជើង​ទី 1 នៅ​ទីក្រុងប៉ារីស Barcelona បាន​ទទួល​ជ័យ​ជម្នះ 2-3 ទៅ​លើ PSG។ ជាមួយ​នឹង​គ្រាប់​បាល់​ចំណេញ 1 គ្រាប់​នៅ​ក្រៅ​ដី​បែប​នេះ​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Xavi Hernandez ហាក់​មាន​ប្រៀប​ជាង​ទៅ​លើ​គូ​ប្រកួត​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​មុន​ការ​ប្រកួត​មក​ដល់ Xavi បាន​និយាយ​ដោយ​សង្កត់​ធ្ងន់​ថា ពួក​គេ​មា​ន​ឱកាស​ដោយ​សារ​តែ​វា​ជា​ការ​ប្រកួត​ក្នុង​ដី ហើយ​ជា​ពិសេស​មាន​អ្នកគាំទ្រ​ដែល​ជា​កម្លាំង​ចិត្ត​ដ៏​សំខាន់។ ទន្ទឹម​នឹង​នេះ​ដែរ​លោក Luis Enrique ដែល​ជា​គ្រូ​បង្វឹក​របស់ PSG បាន​លើក​ឡើងថា៖ “ការ​​ប្រកួត​ជើង​ទី 1 ក្រុម​យើង​ទាំង​ពីរ​លេង​បាន​ល្អ​ដូច​គ្នា។ ខ្ញុំ​គិត​ថា​យើង​មិន​សម​នឹង​ចាញ់​ទេ។ យ៉ាង​ណា​មិញ ការ​ស៊ុត​បាល់​បញ្ចូល​ទី 2-3 មាន​ន័យ​ថា យើង​ត្រូវ​តាម 1 គ្រាប់​ពី​ក្រោយ។ យើង​មាន​ទំនុក​ចិត្ត​ថា យើង​វាយបក​យក​ឈ្នះ​​វិញ​បាន​នៅ​ប្រកួត​ជើង​ទី 2 នេះ”។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២