Connect with us

បាល់ទាត់អន្តរជាតិ

Marseille ប្រកាស​បណ្ដេញ​គ្រូ​បង្វឹក​លោក Gennaro Gattuso ចេញ​ពី​តំណែង

Published

on

នៅ​មុន​នេះ​បន្តិច​ក្លឹប Marseille បាន​ប្រកាស​នៅ​លើ​គេហទំព័រ​ផ្លូវការណ៍​របស់​ខ្លួន​ថា ពួកគេ​បាន​បណ្ដេញ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​គឺ​លោក Gennaro Gattuso ចេញ​ពី​តំណែង​ហើយ។ បុរស​វ័យ 46 ឆ្នាំ​រូប​នេះ មិន​សូវ​ជោគជ័យ​ឡើយ ក្នុង​អាជីព​ជា​គ្រូ​បង្វឹក ដោយ​ក្នុង​រយៈពេល 7 ឆ្នាំ គាត់​ដឹកនាំ​រហូត​ដល់ 4 ក្លឹប​ផ្សេងៗ​គ្នា។

យ៉ាង​ណា​មិញ​លោក Gennaro Gattuso បាន​ចូល​មក​ដឹកនាំ​ក្លឹប Marseille នៅ​ថ្ងៃ​ទី 27 ខែកញ្ញា ឆ្នាំ 2023 ហើយ​បាន​ដឹកនាំ​ក្រុម​សរុប​ចំនួន 24 ប្រកួត។ ក្នុង​ចំណោម​ប្រកួត​សរុប​ទាំង​នោះ ​Gennaro Gattuso បាន​ដឹកនាំ Marseille ឲ្យ​ទទួល​បាន​ជ័យ​ជំនះ 9 ដង ស្មើ 8 និង​ចាញ់​ 7 ដង។

បច្ចុប្បន្ន​ក្នុង​ចំណាត់​ថ្នាក់​នៃ​តារាង Ligue 1 ក្លឹប Marseille កំពុង​ឈរ​នៅ​លេខ​រៀងទី 9 ដែល​នេះ​មិន​មែន​ជា​ស្ថិតិ​ដ៏​ល្អ​របស់​ពួក​គេ​ឡើយ។ ក្រោយ​ការ​បណ្ដេញ​លោក Gennaro Gattuso ចេញ​ពី​តំណែង ក្លឹប​មិន​ទាន់​បាន​ប្រកាស​ពី​បេក្ខភាព​នៃ​គ្រូ​បង្វឹក​ថ្មី​ឡើយ តែ​តាម​របាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​ថា ក្លឹប​យក្ស​បារាំង​មួយ​នេះ​នឹង​តែងតាំង​លោក Jean-Louis Gasset ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កូតឌីវ័រ​មក​ដឹកនាំ​បន្ត។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២