Connect with us

បាល់ទាត់អន្តរជាតិ

ប៉ះ Napoli នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ Barcelona នឹង​លេង​ដោយ​គ្មាន​ខ្សែបម្រើ​សំខាន់ 2 រូប

Published

on

ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​ជាមួយ Athletic Bilbao ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល 0 ស្មើ Barcelona បាន​បាត់បង់​កីឡាករ​សំខាន់ៗ 2 រូប ដោយ​សារ​របួស គឺ Frenkie de Jong និង Pedri។ ខ្សែបម្រើ​ទាំង 2 រូប​នេះ បាន​ប្ដូរ​ចេញ​ពី​ការ​ប្រកួត​នៅតង់​ទី 1។

យោងតាម​ព័ត៌មាន​​បឋម​បាន​ឲ្យ​ដឹង​ថា De Jong មាន​បញ្ហា​កជើង​ធ្ងន់ធ្ងរ ខណៈ Pedri ជួប​បញ្ហា​របួស​ត្រគាក ដែល​ជា​របួស​ចាស់។ កីឡាករ​ទាំង 2 រូប​នេះ ប្រាកដ​ជា​នឹង​ខកខាន​ការ​ប្រកួត​ជើង​ទី 2 នៃ​ក្របខ័ណ្ឌ UEFA Champions League វគ្គ 16 ក្រុម​ចុង​ក្រោយ​ទល់​នឹង Napoli។

ទន្ទឹម​នឹង​នេះ​ដែរ យោងតាម​សេចក្ដី​រាយការណ៍​របស់ RAC1 បាន​ឲ្យ​ដឹង​ថា សម្រាប់ Pedri គេ​នៅ​តែ​មាន​ឱកាស ដើម្បី​ត្រឡប់​មក​លើ​ទីលាន​ប្រកួត​វិញ​មុន​រដូវកាល​នេះ​បិទ​បញ្ចប់។ គាត់​នឹង​មិន​ទាមទារ​ការ​វះកាត់​ដើម្បី​ព្យាបាល​របួស​ទេ ហើយ​ក៏​មាន​លទ្ធភាព​ដែល​អាច​ត្រឡប់​មក​វិញ សម្រាប់​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត Euro 2024 សម្រាប់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២