Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola ថា កូន​ក្រុម​របស់​ខ្លួន​រូប​នេះ​បច្ចុប្បន្ន​ការ​កីឡាករ​ល្អ​បំផុត​នៅ Premier League

Published

on

លោក Pep Guardiola ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City បាន​បរិយាយ​បន្ទាប់​ពី​ជ័យ​ជម្នះ​របស់​ពួក​គេ​នៅ​ក្នុង​លទ្ធផល 3 – 1 ទៅ​លើ​ក្លឹប​បិសាចក្រហម Manchester United ក្នុង​ការ​ប្រកួត​ជុំ​ទី 27 នៃ​ក្របខ័ណ្ឌ Premier League ដោយ​គ្រូ​បង្វឹក​រូប​នេះ​បាន​សរសើរ​កីឡាករ 1 រូប ដែល​ជា​កូន​ក្រុម​របស់​ខ្លួន​មិន​ដាច់​ពី​មាត់។

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​លើក​ឡើង​ថា Phil Foden ជា​ខ្សែប្រយុទ្ធ​ដ៏​ល្អ​បំផុត​នា​ពេល​បច្ចុប្បន្ន ប្រចាំ​ទឹកដី Premier League។ យ៉ាង​ណា​មិញ​សម្រាប់​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​ទល់​នឹង​បិសាចក្រហម កីឡាករ​សញ្ជាតិ​អង់គ្លេស Phil Foden គឺ​ជា​ចំណែក​មួយ​សំខាន់ និង​ជា​ម្ចាស់​គ្រាប់​បាល់ 2 គ្រាប់​សម្រាប់ Man City ផង​ដែរ។

លោក Pep Guardiola បាន​និយាយថា៖ “Foden?… គាត់​តែងតែ​ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ ប៉ុន្តែ​ឥឡូវ​នេះ​គាត់​កាន់​តែ​មាន​ភាព​ចាស់​ទុំ និង​យល់​ពី​ការ​ប្រកួត​កាន់​តែ​ច្រើន ជា​ពិសេស​ប្រព័ន្ធ​ការពារ​របស់​គូ​ប្រកួត។… តើ​ខ្ញុំ​អាច​និយាយ​អ្វី​បាន? គាត់​​ជា​កីឡាករ​ល្អ​បំផុត​នៅ Premier League នា​ពេល​នេះ សម្រាប់​ស្ថិតិ​នៃ​ការ​ប្រកួត​ជា​​ច្រើន​ដែល​គាត់​បាន​ធ្វើ”។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២