បាល់ទាត់អន្តរជាតិ
ឃើញទម្រង់លេងស្រដៀងគ្នា ពេលនេះ Real Madrid កំណត់គោលដៅចង់បាន Barella មកជំនួសកន្លែងរបស់ Luka Modric
ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅច្បាស់លាស់មួយលើខ្សែបម្រើរបស់ក្លឹប Inter Milan គឺកីឡាករ Nicolo Barella ដើម្បីក្លាយជាអ្នកជំនួសតំណែងរបស់ Luka Modric ដែលត្រៀមនឹងចាកចេញពីក្លឹបរបស់ខ្លួននាចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ ខ្សែបម្រើចាស់វស្សា Luka Modric ដែលធ្លាប់បានឈ្នះពានស្ទើរឆ្អែតឆ្អន់ជាមួយ Real Madrid នោះ នឹងផុតកុងត្រារបស់ខ្លួននៅ Santiago Bernabeu ឆាប់ៗខាងមុខនេះហើយ ហើយមានរបាយការណ៍ជាច្រើនបានឲ្យដឹងថា គាត់នឹងចាកចេញពីទឹកដីអេស្ប៉ាញដើម្បីវិលត្រឡប់ទៅចូលរួមជាមួយក្លឹបបាល់ទាត់អាជីពក្នុងប្រទេសក្រូអាត ដែលជាទឹកដីកំណើតរបស់ខ្លួនវិញ។
ស្របពេលដែល Real Madrid ត្រៀមចែកផ្លូវជាមួយម្ចាស់អាវលេខ 10 Luka Modric នោះ យោងតាម Fichajes បានរាយការណ៍ថា ក្រុមរបស់លោក Carlo Ancelotti នឹងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ Nicolo Barella។ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាអ្នកជំនួសតំណែងដ៏សាកសមបំផុតរបស់ Luka Modric ខណៈដែលទម្រង់លេងរបស់គាត់ ក៏មានភាពស្រដៀងគ្នាដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar