Connect with us

បាល់ទាត់អន្តរជាតិ

ប្រសិន​បើ​ចង់​បាន​គ្រូ​បង្វឹក​រូប​នេះ​ទៅ​ដឹកនាំ Liverpool ត្រូវ​បង់លុយ 21 លានផោន​ឲ្យ Bayer Leverkusen

Published

on

យោងតាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​ហង្សក្រហម Liverpool អាច​ត្រូវ​​បង្ខំ​ចិត្ត​ចាយ​លុយ ដើម្បី​ចុះ​ហត្ថលេខា​លើ​គ្រូ​​បង្វឹក​ថ្មី​គឺ​លោក Xabi Alonso។ យ៉ាង​ណា​មិញ Xabi Alonso ជា​អតីត​កីឡាករ​ឆ្នើម​មួយ​រូប​របស់​ក្លឹប ដែល​ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ក្នុង​ការ​មក​ស្នង​តំណែង​បន្ត​ពី​លោក Jurgen Klopp នៅ Anfield មុន​រដូវកាល​ក្រោយ​ចាប់​ផ្ដើម។

Xabi Alonso ធ្លាប់​បាន​ចំណាយ​ពេល 5 ឆ្នាំ​នៃ​អាជីព​បាល់ទាត់​របស់​ខ្លួន​ក្នុង​នាម​ជា​កីឡាករ​របស់ Liverpool ចន្លោះ​ឆ្នាំ 2004 និង 2009 ដោយ​បាន​បង្ហាញ​ខ្លួន​សរុប 210 ប្រកួត។ បច្ចុប្បន្ន​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​កំពុង​ដឹកនាំ Bayer Leverkusen ប្រកប​ដោយ​ភាព​លេច​ធ្លោរ​ជា​ខ្លាំង ខណៈ​ដែល​បច្ចុប្បន្ន​ពួក​គេ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ 1 ក្នុង​តារាង​លីគ​កំពូល​របស់​អាឡឺម៉ង់។

Xabi Alonso នៅ​មាន​កុងត្រា​ជាមួយ Bayer Leverkusen រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2026 ហើយ​ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប​លោក Simon Rolfes បាន​និយាយ​កាល​ពី​ខែ​មុន​ថា គាត់​នឹង​ឲ្យ​គ្រូ​បង្វឹក​វ័យ 42 ឆ្នាំ​រូប​នេះ​ដឹកនាំ​នៅ​រដូវកាល​ក្រោយ​បន្ត​ទៀត។ ដូច្នេះ​ហើយ Liverpool នឹង​មិន​អាច​ទទួល​បាន Alonso ដោយ​ទទេរៗ​នោះ​ទេ ហើយ​យោង​តាម​របាយការណ៍​ពី The Mirror បាន​អះអាង​ថា ហង្សក្រហម​អាច​នឹង​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​បង់​ប្រាក់​ចំនួន 21 លានផោន ប្រសិន​បើ​ពួក​គេ​ចង់​បាន​គ្រូ​បង្វឹក​រូប​នេះ​ទៅ​ដឹកនាំ​នៅ​រដូវកាល​ក្រោយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២