Connect with us

បាល់ទាត់អន្តរជាតិ

កាមេរ៉ា​ចាប់​ចំ​សកម្មភាព Alejandro Garnacho ឆ្កឹះ​អាចមន៍​ច្រមុះ ហើយ​លិឍ (មានវីដេអូ)

Published

on

អ្នកគាំទ្រ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍ និង​ខ្ពើម​រអើម នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បន្ទាប់​ពី​កាមេរ៉ា​របស់ Sky Sports បាន​ចាប់​ចំ​សកម្មភាពដែល​តារា​ឆ្នើម​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Alejandro Garnacho បាន​យក​ដៃ​ឆ្កឹះ​អាចមន៍​ច្រមុះ​របស់​គាត់ ហើយ​យក​វា​ទៅ​ដាក់​ក្នុង​មាត់។

យ៉ាង​ណា​មិញ សកម្មភាព​នេះ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​រវាង Man United និង Man City។ ដោយ​ឡែក​នៅ​ក្នុង​ការ​ប្រកួត​នោះ Manchester City បាន​វាយ​បក​​ដើម្បី​យក​ឈ្នះ 3-1 លើ Man United ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Erik ten Hag បន្ត​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 6 ក្នុង​តារាង Premier League។

សម្រាប់​ខ្សែប្រយុទ្ធ​ស្លាប Alejandro Garnacho ក៏​ជា​កីឡាករ​ដែល​បង្ហាញ​ខ្លួន​ក្នុង​ការ​ចាប់​ផ្តើម​ប្រកួត​ដែរ ប៉ុន្តែ​បាន​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​ឡើយ ហើយ​នៅ​ចុង​ម៉ោង​នាទី 82 ក៏​ត្រូវ​បាន​ប្ដូរ​ចេញ។ បន្ទាប់​ពី​ត្រូវ​បាន​ប្តូរ​មក​អង្គុយ​នៅ​កៅអីបម្រុង កាមេរ៉ា​បាន​ចាប់​ចំ​លើ Garnacho ដោយ​ចៃ​ដន្យពេល​នោះ​កីឡាករ​វ័យ 19 ឆ្នាំ​រូប​នេះ បាន​យក​ដៃ​លូក​ច្រមុះ​របស់​ខ្លួន ហើយក៏​លិឍ​វា។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២