Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​​បង្វឹក​បាល់​ទាត់​ផ្នែក​នារី​របស់​ក្លឹប Leicester ត្រូវ​បាន​ព្យួរ​ពី​ការងារ ក្រោយ​រក​ឃើញ​ថា បាន​លួច​លាក់​ស្នេហា​ជាមួយ​កូន​ក្រុម​របស់​ខ្លួន

Published

on

គ្រូបង្វឹក​បាល់ទាត់​ផ្នែក​នារី​របស់​ក្លឹប Leicester City គឺ​លោក Willie Kirk នឹង​មិន​ដឹកនាំ​ក្រុម​របស់​គាត់​ក្នុង​ការ​ប្រកួត​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ទេ ដោយ​សារ​តែ​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​មួយ​ដែល​ត្រូវ​បាន​លេច​ឡើង​ពី​ការ​សង្ស័យ​ថា គាត់​មាន​ទំនាក់​ទំនងស្នេហា​ជាមួយ​នឹង​កូន​ក្រុម​របស់​ខ្លួន (នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់ The Guardian)។

យ៉ាង​ណា​មិញ លោក Willie Kirk ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កីឡាករ​ម្នាក់​ក្នុងចំណោម​កូន​​ក្រុម​របស់​គាត់។ ស្ថានភាព​នៅ​ពេល​នេះ ក្លឹប​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង តែ​មិន​ទាន់​សម្រេច​ថា តើ​គ្រូ​បង្វឹក​វ័យ 45 ឆ្នាំ Willie Kirk ត្រឡប់​មក​ដឹកនាំ​វិញ​បាន​នៅ​ពេល​ណា​ឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ថា ក្លឹប​នឹង​ចាត់​វិធាន​ការ​បែប​ណា​នៅ​ពេល​ភស្ដុតាង​ត្រូវ​បាន​បញ្ជាក់​ច្បាស់លាស់។

ថ្ងៃ​នេះ​ក្រុម​បាល់ទាត់​នារី​របស់ Leicester City នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​បាល់ទាត់​នារី​របស់​ហង្សក្រហម Liverpool ក្នុង​វគ្គ 8 ក្រុម​ចុង​ក្រោយ នៃ​ពានរង្វាន់​ក្របខណ្ឌ FA Cup។ ដូច្នេះ​ហើយ Leicester City នឹង​ត្រូវ​ដឹក​នាំ​ដោយ​ជំនួយ​ការ​គ្រូ​បង្វឹក Jennifer Foster រួម​ទាំង​​គ្រូបង្វឹក​ឈុត U-18 លោក Steven Kirby។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២