Connect with us

បាល់ទាត់អន្តរជាតិ

Simone Inzaghi បដិសេធ​មិន​ទៅ​ដឹកនាំ​ក្លឹប​បិសាចក្រហម

Published

on

យោងតាម​សារ​ព័ត៌មាន Sportskeeda បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម Manchester United បាន​ទាក់ទង​ទៅ​កាន់​គ្រូបង្វឹក​របស់​ក្លឹប Inter Milan គឺ​លោក Simone Inzaghi ជាមួយ​នឹង​សំណើរ​ដើម្បី​មក​ដឹកនាំ​ក្លឹប​របស់​ពួក​គេ។ ការ​ពិភាក្សា​រវាងភាគី​ទាំង 2 បាន​ធ្វើ​ឡើង​កាល​ពី​​ខែ​ធ្នូ​ឆ្នាំ​មុន ប៉ុន្តែ​នៅ​ទី​បំផុត Simone Inzaghi បាន​សម្រេច​ចិត្ត​រក្សា​តំណែង​បច្ចុប្បន្ន​របស់​គាត់។

ទន្ទឹម​នឹង​នេះ​ដែរ គេ​រំពឹង​ថា គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​នឹង​ចរចារ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នា​ពេល​ឆាប់ៗ​ខាង​មុខ។ យ៉ាង​ណា​មិញ Simone Inzaghi បាន​ដឹកនាំ​ក្លឹប​យក្ស​អ៊ីតាលី Inter Milan តាំង​ពី​ឆ្នាំ 2021 មក​ម្ល៉េះ ដោយ​បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន Serie A ចំនួន 3 ដង និង​ឈ្នះពាន Italian Cup ចំនួន 2 ដង​ផង​ដែរ។

ដោយ​ឡែក​សម្រាប់​ក្លឹប​បិសាចក្រហម Manchester United បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ 6 ក្នុង​តារាង Premier League របស់​អង់គ្លេស តាម​ពី​ក្រោយ Tottenham Hotspur (ចំណាត់​ថ្នាក់​លេខ 5) និង Aston Villa (ចំណាត់​ថ្នាក់​លេខ 4)។ យោង​តាម​របាយការណ៍​ចុង​ក្រោយ​ជា​ច្រើន​បានអះអាង​ថា ម្ចាស់​ក្លឹប​បិសាចក្រហម កំពុង​ពិចារណា​លើ​បេក្ខភាព​គ្រូ​បង្វឹក​ជា​ច្រើន ដើម្បី​មក​ជំនួស​តំណែង​គ្រូបង្វឹក​បច្ចុប្បន្ន​លោក Erik ten Hag។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២