Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​យក្ស 2 របស់​អង់គ្លេស កំពុង​ចង់​បាន​គ្រូ​បង្វឹក​របស់ Girona

Published

on

យោង​តាម​របាយការណ៍​ពី AS បាន​បង្ហាញ​ថា គ្រូ​បង្វឹក​លោក Miguel Angel (Michel) ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​ដឹកនាំ​ក្លឹប​អេស្ប៉ាញ Girona កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​នៃ​ការ​ចង់​បាន​ពី​ក្លឹប​យក្ស​អង់គ្លេស​ចំនួន 2 គឺ​តោខៀវ Chelsea និង Manchester City។

យ៉ាង​ណា​មិញ​គេ​បាន​ដឹង​ថា អ្នក​តំណាង​មក​របស់​ក្លឹប Chelsea បាន​ពិភាក្សា​ជា​លើក​ដំបូង​រួច​ហើយ​ជាមួយ​គ្រូ​បង្វឹក​វ័យ 48 ឆ្នាំ​រូប​នេះ ខណៈ​ដែល​ថ្នាក់​ដឹកនាំ​របស់ Chelsea កំពុង​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​របស់​ក្រុម​នា​រដូវកាល​នេះ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​អាហ្សង់ទីន​លោក Mauricio Pochettino។

ដូចគ្នា​នេះ​ដែរ Manchester City មើល​ឃើញ​ថា Miguel Angel ជា​បេក្ខភាព​ដ៏​សាកសម​ក្នុង​ការ​មក​​ជំនួស​តំណែង Pep Guardiola ក្នុង​ករណី​ដែល​គ្រូ​បង្វឹក​រូប​នេះ​គាត់​ចង់​ចាក​ចេញ​ពី​ក្លឹប។ លើស​ពី​នេះ​ទៅ​ទៀត Girona និង Man City គឺ​ជា​ម្ចាស់​នៃ​ការ​កាន់កាប់​ភាគហ៊ុន City Group ជា​មួយ​គ្នា​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២