បាល់ទាត់អន្តរជាតិ
ខ្សែការពារកណ្ដាលរបស់ក្លឹប Juventus កំពុងស្ថិតលើរ៉ាដារបស់ Man United
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Gleison Bremer របស់ក្លឹបសេះបង្កង់ Juventus។ លើសពីនេះទៀត ពួកគេមិនត្រឹមតែចង់បានខ្សែការពាររបស់ក្លឹប Juventus រូបនេះប៉ុណ្ណោះទេ សូម្បីតែ Jarrad Branthwaite របស់ Everton ក៏ស្ថិតក្នុងរ៉ាដារបស់បិសាចក្រហមដែរ។
អ្នកតំណាង និងជាប្រធានក្លឹបលោក Sir Jim Ratcliffe ត្រូវបានគេជឿថា កំពុងរៀបចំផែនការសម្រាប់ការទិញលក់កីឡាករនាចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែពួកគេនឹងផ្ដោតទៅលើការកែលម្អនៅតំបន់ការពាររបស់ក្រុមជាសំខាន់។ ខ្សែការពារ Raphael Varane និង Jonny Evans គ្រោងនឹងចាកចេញនៅពេលដែលកុងត្រារបស់ពួកគេផុតកំណត់នៅរដូវក្តៅនេះ ខណៈដែលបញ្ហារបួសរបស់ Lisandro Martinez ជាការព្រួយបារម្ភមួយរបស់បិសាចក្រហម។
យោងតាមការចុះផ្សាយរបស់ inews បានឲ្យដឹងថា Man United កំពុងរៀបចំផែនការដើម្បីពង្រឹងខ្សែការពារកណ្តាល ដោយចុះហត្ថលេខាលើកីឡាករចំណូលថ្មី 2 នាក់នៅមុនរដូវកាល 2024-2025 ចាប់ផ្ដើម។ របាយការណ៍ដដែលនេះដែរបានឲ្យដឹងថា Gleison Bremer និង Jarrad Branthwaite ជាជម្រើសដែលបិសាចក្រហមចង់បាន។
បច្ចុប្បន្នខ្សែការពារ Gleison Bremer របស់ Juventus នៅមានកុងត្រាជាមួយក្លឹបរបស់ខ្លួនរហូតដល់ឆ្នាំ 2028 ដែលធ្វើឲ្យការផ្ទេរគាត់មានតម្លៃប្រហែល 50 លានអឺរ៉ូ។ ជាមួយគ្នានេះដែរ Jarrad Branthwaite ក៏ជាកីឡាករដែលមានកុងត្រាដល់ឆ្នាំ 2027 ជាមួយ Everton ដែលតម្លៃផ្ទេរគាត់ត្រូវបានគិតថា នឹងមានចំនួនជិត 75 លានផោន។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como