Connect with us

បាល់ទាត់អន្តរជាតិ

Man United ​កំពុង​ត្រៀម​ប្រជែង​យក​ខ្សែ​បម្រើ​វ័យ​ក្មេង​ដែល​មាន​រហ័ស្សនាម​ថា​ Odegaard កូពី

Published

on

ប្រធាន​ក្លឹប​បិសាចក្រហម​កំពុង​សម្លឹង​មើល​ការ​កែប្រែ​ក្រុម​បន្ថែម​ទៀត និង​នាំ​យកកីឡាករ​ចំណូល​ថ្មី​ដែល​មាន​ទេពកោសល្យ​អាច​ជួយ​ដល់​ទម្រង់​លេង​ដែល​កំពុង​ធ្លាក់​ចុះ​ខ្លាំង។ ទន្ទឹម​នឹង​នេះ​ដែរ ពួក​គេ​ក៏​កំពុង​សម្លឹង​មើល​ទៅ​អនាគត​វែងឆ្ងាយ​ផងដែរ ដោយ​ស្វែងរក​កីឡាករ​វ័យ​ក្មេង ដែល​មាន​កោសល្យ​ខ្ពស់។

ជាក់​ស្ដែង​ថ្មីៗ​នេះ​បើ​យោងតាម​គេហទំព័រ Fussball News របស់​អាឡឺម៉ង់​បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម Manchester United បាន​ងាក​មក​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ខ្សែ​បម្រើ​របស់​ក្លឹប Rosenborg ដែល​មាន​វ័យ 17 ឆ្នាំ។ កីឡាករ​រូប​នោះ​មាន​ឈ្មោះ​ថា Sverre Nypen ដែល​ទោះ​បី​ជា​គេ​នៅ​ក្មេង​ក៏​ដោយ តែ​បច្ចុប្បន្ន​កំពុង​លេង​ជាមួយ​ក្រុម​ឈុត​ធំ​របស់​ក្លឹប។

កាល​ពី​នៅ​អាយុ 16 ឆ្នាំ Sverre Nypen ត្រូវ​បាន​គេ​ដាក់​រហ័ស្សនាម​ថា “Odegaard ទី 2” ថែម​ទៀត​ផង។ គេ​មិន​ទាន់​ដឹង​ថា ក្លឹប Rosenborg នឹង​លក់​ខ្សែបម្រើ​សញ្ជាតិ​ន័រវេសរូប​នេះ​ក្នុង​តម្លៃ​ប៉ុន្មាន​នោះទេ ប៉ុន្តែ​គេ​ដឹង​ថា មិន​មែនតែ​ក្លឹប​បិសាចក្រហម Manchester United ប៉ុណ្ណោះ​ទេ សូម្បី​តែ Arsenal និង Manchester City ក៏​កំពុង​តាម​ចាប់​អារម្មណ៍​លើ Sverre Nypen ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២