Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ប្រកាស​ពី​ការ​បន្ត​កុងត្រា​ថ្មី​រយៈពេល​វែង​ជាមួយ Ben White

Published

on

នៅ​មុន​នេះ​បន្តិច ក្លឹប​កាំភ្លើងធំ Arsenal បាន​ប្រកាស​ពី​ការ​បន្ត​កុងត្រា​ថ្មី​រយៈពេល​វែង​ជាមួយ​ខ្សែការពារ Ben White។ យ៉ាង​ណា​មិញ​អតីត​កីឡាករ​របស់​ក្លឹប Brighton រូប​នេះ​បច្ចុប្បន្ន​កំពុង​រ៉ាប់​រងយ៉ាង​ល្អ ក្នុង​ការ​លេង​ជាមួយ​នឹង​តួនាទី​ជា​ខ្សែ​ការពារ​ស្តាំ ស្រប​ពេល​ដែល​កាល​ពី​មុន​គាត់​ជា​ខ្សែការពារ​កណ្ដាល។

Ben White បាន​ចូល​រួម​ជាមួយ​ក្លឹប​កាំភ្លើងធំ​ក្នុង​ឆ្នាំ 2021 ហើយ​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា គាត់​តែងតែ​ស្ថិត​ក្នុង​ជម្រើស​នៃ​ការ​ប្រើប្រាស់​របស់​គ្រូ​បង្វឹក​លោក Mikel Arteta។ សរុប​តាំង​ពី​បាន​លេង​ឲ្យ Arsenal មក​ទល់​នឹង​ពេល​នេះ Ben White បាន​ស៊ុតបាល់​បញ្ចូលទី​ចំនួន 4 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 9 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 122 ប្រកួត។

បន្ថែម​លើស​ពី​នេះ​ទៀត ខ្សែការពារ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត Premier League ទាំង​អស់ ដែល​មាន​ចំនួន 38 ប្រកួត កាល​ពី​រដូវកាល​មុន។ ជា​លទ្ធផល ក្លឹប​កាំភ្លើង​ធំ​បាន​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​បន្ថែម​លើ​កុងត្រា​ចាស់​របស់ Ben White ដែល​កុងត្រា​ថ្មី​នេះ​នឹង​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2028។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២