បាល់ទាត់អន្តរជាតិ
Ansu Fati អស់ឱកាសវិលត្រឡប់មក Barcelona វិញ បន្ទាប់ពីមិនអាចស្ដារទម្រង់លេងរបស់ខ្លួនបាន
ក្លឹបអ្នកមានបុណ្យ Barcelona បានសម្រេចចិត្តហើយថា នឹងមិនយកខ្សែប្រយុទ្ធស្លាប Ansu Fati ត្រឡប់មកវិញឡើយ និងចាត់ទុកខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះមិនមែនជាផ្នែកមួយនៃផែនការអនាគតរបស់ក្លឹបនាពេលអនាគតទេ (នេះបើយោងតាមសេចក្ដីរាយការណ៍ដោយ Sport.es)។
បច្ចុប្បន្ន Ansu Fati កំពុងខ្ចីជើងនៅ Brighton ហើយក្លឹបរបស់អង់គ្លេសមួយនេះ ក៏មិនមានបំណងទិញផ្ដាច់កុងត្រារបស់កីឡាករវ័យ 21 រូបនេះដែរ។ ដូច្នេះហើយ Ansu Fati នឹងត្រូវរៀបចំខ្លួនដើម្បីត្រឡប់ទៅ Barcelona វិញបន្ទាប់ពីភារកិច្ច និងកុងត្រានៃការខ្ចីជើងបញ្ចប់ទៅនៅចុងរដូវកាលខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំរបស់ក្លឹប Barcelona បានបញ្ជាក់ថា នឹងគ្មានកន្លែងសម្រាប់ Ansu Fati ឡើយ។ ក្លឹប Barcelona ត្រៀមលក់កីឡាកររូបនេះនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ប៉ុន្តែពួកគេត្រូវការបញ្ចុះតម្លៃខ្លួនគាត់ឲ្យនៅតិចតួចបំផុត បើទោះបីជាកុងត្រារបស់គាត់នៅមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2027 ក៏ដោយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como