បាល់ទាត់អន្តរជាតិ
ក្លឹបយក្ស 2 កំពុងចាប់អារម្មណ៍ខ្លាំងលើខ្សែការពារស្លាប Alex Grimaldo

របាយការណ៍ចុងក្រោយ ដែលទើបនឹងចុះផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្លឹបយក្ស 2 ដែលមាន Liverpool និង Bayern Munich កំពុងចាប់អារម្មណ៍លើខ្សែការពារ Alex Grimaldo។ ថ្វីត្បិតតែក្លឹបទាំង 2 នេះកំពុងត្រូវការជាចាំបាច់នូវបេក្ខភាពគ្រូបង្វឹកថ្មីក៏ដោយ តែគេបានដឹងថា ពួកគេក៏កំពុងស្វះស្វែងដូចគ្នាក្នុងការចុះហត្ថលេខាលើបេក្ខភាពខ្សែការពារចំណូលថ្មីដែរ។
យោងតាមការចុះផ្សាយរបស់ FootballTransfers បានឲ្យដឹងថា Alex Grimaldo របស់ក្លឹប Bayer Leverkusen ដែលជាខ្សែការពារកំពុងឡើងជើងខ្លាំងនោះ ពិតជាទាក់ទាញ់ភ្នែកក្លឹបធំៗជាច្រើន ជាពិសេស Liverpool និង Bayern Munich។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានក្លឹបណាមួយដាក់សំណើរជាផ្លូវការណ៍សម្រាប់កីឡាករសញ្ជាតិអេស្ប៉ាញវ័យ 28 ឆ្នាំរូបនេះនៅឡើយទេ។
ក្លឹប Liverpool និង Bayern Munich កំពុងតាមដានពីស្ថានភាពរបស់ Alex Grimaldo និងសិក្សាពីតម្លៃផ្ទេរដែលពួកគេអាចដាក់សំណើរលើកីឡាករឆ្នើមរូបនេះបាននាចុងបញ្ចប់នៃរដូវកាលខាងមុខ។ គួររំលឹកផងដែរថា Alex Grimaldo គឺជាកីឡាករដែលប្រសូត្រចេញពីយុវជនថ្នាល La Masia របស់ Barcelona ហើយបច្ចុប្បន្ននេះគាត់ត្រូវបានគេចាត់ទុកជាខ្សែការពារឆ្នើមមួយរូបក្នុងពិភពបាល់ទាត់ផងដែរ។
ប្រភព: Dailysports