Connect with us

បាល់ទាត់អន្តរជាតិ

អតីត​អ្នក​ចាំទី​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​មួយ​រូប ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ចូល​លេង 11 ​ប្រកួត

Published

on

អតីត​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន Nahuel Guzman ដែល​បច្ចុប្បន្ន​លេង​​ឲ្យ​ក្លឹប Tigres UANL ក្នុង​ប្រទេស​ម៉ិកស៊ិកូ បាន​ប្រឈម​មុខ​នឹង​ការ​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​មិន​អាច​ចូល​លេង​ជា​ច្រើន​ប្រកួត។

អ្នក​ចាំទី Nahuel Guzman បាន​ខកខាន​ការ​ប្រកួត​ដ៏​សំខាន់​ទល់​នឹង​ក្រុម Monterrey ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល 3-3 ដោយ​សារ​តែ​មាន​របួស​បន្តិចបន្តួច។ យ៉ាង​ណា គាត់​បាន​មក​ទស្សនា​ការ​ប្រកួត អង្គុយ​ក្នុង​នាម​ដូច​ជា​អ្នក​ទស្សនា​ដែរ។ ក្នុង​អំឡុង​ពេល​ប្រកួត អ្នកចាំទីរូប​នេះ​បាន​ប្រើ​​ពិល​ឡាស៊ែរ ដើម្បី​ចាំង​នៅ​លើ​មុខ​កីឡាករ​របស់​ក្លឹប Monterrey។

ក្រោយ​មក នៅ​ពេល​ពិនិត្យ​ដោយ​បញ្ជាក់​ភស្ដុតាង​ច្បាស់លាស់ សហព័ន្ធ​បាល់ទាត់​ប្រចាំ​លីគ​កំពូល Liga MX បាន​សម្រេច​ដាក់​ពិន័យ Guzman សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​នៃ​រដូវកាល​នេះ ដែល​ស្មើ​នឹង 11 ប្រកួត។ លើស​ពី​នេះ​ទៀត អ្នកចាំទី​វ័យ 38 ឆ្នាំ​រូប​នេះ នឹង​ត្រូវ​បង់​ប្រាក់​ពិន័យ​មួយ​ចំនួន​ទៀត​ផង​ដែរ។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២