បាល់ទាត់អន្តរជាតិ
Barcelona កំពុងពិចារណាចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធមួយរូបរបស់ក្លឹប Hull City
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្ទេរមួយសម្រាប់ខ្សែប្រយុទ្ធ Jaden Philogene របស់ក្លឹប Hull City នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។ កីឡាករវ័យ 22 ឆ្នាំរូបនេះ បានគឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Aston Villa និងត្រូវបានប្រូម៉ូតឡើងមកលេងជាមួយក្រុមឈុតធំលើកដំបូងក្នុងឆ្នាំ 2021 ប៉ុន្តែពេលនោះគាត់បានបង្ហាញខ្លួនត្រឹមតែ 6 ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹប មុនពេលចាកចេញ។
បន្តពីនោះមក Jaden Philogene បានចំណាយពេលខ្ចីជើងនៅក្លឹប Stoke City និង Cardiff City ប៉ុន្តែគាត់ត្រូវបាន Hull City ទិញផ្ដាច់កុងត្រានារដូវក្តៅឆ្នាំមុន។ ខ្សែប្រយុទ្ធរូបនេះមានទម្រង់លេងដ៏ល្អពេលក្លាយជាកីឡាកររបស់ Hull City ដោយកាលពីរដូវកាលមុន (2023-2024) គាត់បានស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 6 ដង ពីការបង្ហាញខ្លួនសរុប 32 លើក ក្នុងក្របខ័ណ្ឌ Championship របស់អង់គ្លេស។
Philogene នៅមានកុងត្រាជាមួយ Hull City រហូតដល់ខែមិថុនា ឆ្នាំ 2026 ប៉ុន្តែមានការរំពឹងទុកថា គាត់អាចនឹងចាកចេញក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ យោងតាមរបាយការណ៍ពី Relevo បានឲ្យដឹងថា ក្លឹប Barcelona ចាត់ទុក Philogene ជាជម្រើសដែលអាចទិញបាន ប្រសិនបើពួកគេបរាជ័យមិនអាចចុះហត្ថលេខាលើ Nico Williams របស់ក្លឹប Athletic Bilbao បានទេ។ ដូច្នេះ Philogene គឺជាជម្រើសខ្សែប្រយុទ្ធទី 2 នៅក្នុងភ្នែករបស់ Barcelona បន្ទាប់ពី Nico Williams។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត