Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប Premier League ចំនួន 2 កំពុង​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ Matias Soule

Published

on

ក្លឹប​នៅ​ក្នុង​ក្របខណ្ឌ Premier League ចំនួន 2 បាន​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប​សេះបង្កង់ Juventus គឺ​កីឡាករ Matias Soule។ យោងតាម​អ្នក​កាសែត​បាល់ទាត់​អ៊ីតាលី Nicolo Schira បាន​ឲ្យ​ដឹង​ថា ក្លឹប​អង់គ្លេស​ដែល​ចង់​បាន​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ គឺ West Ham និង Leicester City។

យ៉ាង​ណា​មិញ Matias Soule មាន​វ័យ​ទើប​តែ 21 ឆ្នាំ បាន​ចំណាយ​ពេល​ពេញ​មួយ​រដូវកាល​ក្នុង​ការ​ខ្ចី​ជើង​នៅ​ក្លឹប Frosinone ដោយ​ស៊ុត​បញ្ចូលទី​បាន 11 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្តរួម​ក្រុម​បាន​ចំនួន 3 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 39 ប្រកួត។ ខ្សែ​ប្រយុទ្ធ​​ឆ្នើម​​រូប​នេះ​ក៏​ជា​​សមាជិក​នៃ​ក្រុម​​ជម្រើស​ជាតិ U23 អាហ្សង់ទីន​ផង​ដែរ ដោយ​លេង​បាន 1 ​ប្រកួត និង​ស៊ុត​​បាន 1 ​គ្រាប់។

ផ្អែក​តាម​វេបសាយ Transfermarkt បាន​វាយ​តម្លៃ​ទីផ្សារ​នៃ​ការ​ផ្ទេរ​កីឡាករ​ឆ្នើម​រូប​នេះ​ប្រមាណ​ជា 25 លានអឺរ៉ូ។ Matias Soule ជា​ខ្សែ​ប្រយុទ្ធ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​មាន​អនាគត​ដ៏​ភ្លឺស្វាង និង​អាច​ក្លាយ​ជា​តារា​ឆ្នើម​មួយ​រូប​ក្នុង​ពិភព​បាល់ទាត់។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២