Connect with us

បាល់ទាត់អន្តរជាតិ

Benjamin Sesko នឹង​ចូលរួម​ជាមួយ​ក្លឹប​ធំ​មួយ នៅ​ទឹកដី Premier League

Published

on

ខ្សែ​ប្រយុទ្ធ Benjamin Sesko របស់​ក្លឹប RB Leipzig ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ផ្លាស់​ទៅ​កាន់​ទឹកដី​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស Premier League នៅ​មុន​ព្រឹត្តិការណ៍ Euro 2024 នេះ។ តើ​គាត់ អាច​ដើរ​តាម​គន្លង​របស់​អតីត​ខ្សែប្រយុទ្ធ​ក្លឹប Red Bull Salzburg គឺ​កីឡាករ Erling Haaland ដែរ រឺ​ទេ?

កាល​ពី​រដូវកាល​មុន​ដែល​ទើប​នឹង​បញ្ចប់​ទៅ​ថ្មីៗ​នេះ Benjamin Sesko បាន​ស៊ុត​បញ្ចូលទី 14 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង 17 ប្រកួត និង 14 ប្រកួត​ទៀត ជា​ជម្រើស​បម្រុង​ដែល​ប្ដូរ​ចូល។ កីឡាករ​វ័យ 21 ឆ្នាំ​រូបនេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្លាស់​ទៅ Arsenal នៅ​រដូវ​ក្តៅនេះ ខណៈ​ដែល​តោខៀវ Chelsea និង Manchester United ក៏​ត្រូវ​បាន​គេ​ជឿ​ថា បាន​កំណត់​គោលដៅ​មក​លើ​គាត់​​ផងដែរ។

កីឡាករ​សញ្ជាតិ​ស្លូវេនី Benjamin Sesko បាន​ចូលរួម​ជាមួយ RB Leipzig ដោយ​ផ្ទេរ​ពី​ក្លឹប RB Salzburg ក្នុង​ឆ្នាំ 2023 ដោយ​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល 5 ឆ្នាំ ដែល​មាន​សុពលភាព​ដល់​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2029 ជាមួយ​នឹង​លក្ខខណ្ឌ​លក់​ចេញ 55 លានផោន។

ប្រភព: Theanalyst

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២